ស្ត្រីម្នាក់បានស្លា./..ប់ភ្លាមៗនៅក្រោមកង់រថយន្តកុងទីន័រ នៅវេលាជិតភ្លឺយប់មុិញនេះ ដោយសារ..
សន្តិសុខសង្គម
436

អនិច្ចារ្យណាស់នារីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្រោមរថយន្តកុងទីន័រយ៉ាងរន្ធត់ ខណៈពេលជិះម៉ូតូត្រូវរថយន្តបួងចង្កូតបត់ជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ខែធ្នូ ៩ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបនូគារ ស្ថិតនៅលើផ្លូវ២០០៤ កែងផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

នារីរងគ្រោះមានឈ្មោះ ម៉ុន លីយ៉ា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពី ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1JH-7447 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ឆ្លងស្តុប ខណៈពេលឆ្លងដល់ពាក់កណ្តាលភ្លើងស្តុបស្រាប់តែគេឃើញមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទំនិញធន់ធំមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3E-3792 បើកបញ្រ្ចាស់ទិសគ្នាពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវ២០០៤ ក៏ទៅបុកម៉ូតូនារីរងគ្រោះខាងលើចូលស្លាប់ក្រោមរថយន្តស្លាប់ភ្លាមៗនោះដែរ។

ប្រភពបន្តថាចំពោះអ្នកបើករថយន្តបានបើកទ្វារថយន្តរួចប្រុងរត់គេចខ្លួន តែត្រូវបានកម្លាំងអាវុធហត្ថតាមឃាត់បានយកទៅប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ ហេីយសពមិនទាន់មានសាច់ញ្ញាតិសមត្ថកិច្ច អោយរថយន្តដឹកយកទៅតំកល់នៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី ៕


Telegram