ខេត្តព្រះសីហនុ៖ ហេតុការណ៍ករណីអគ្គិភ័យឆេះឃ្លាំងស្តុបសម្ភារៈ១ទឹកនិងអេតចាយ ១កន្លែងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៩:១០នាទីព្រឹករបស់ក្រុមហ៊ុន ជេ នេ រ៉លថាយអឺរថេកណឡជី(ខេមបូឌា)ឯ.ក ស្ថិតនៅចំណុច ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់/ខេត្តព្រះសីហនុ
បើយោងតាមការបញ្ចាក់ពី លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ បានឲ្យដឹងថា ម្ចាស់ឃ្លាំងរងគ្រោះមានឈ្មោះ YUAN YANWEI ភេទ ប្រុស អាយុ ៤១ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងផ្នែកសុវត្ថិភាពរោងចក្រ ការឆេះខូចខាតរួមមាន: សម្ភារៈប្រើប្រាស់១ទឹក និងកាកសំណល់អេតចាយឆេះអស់ប្រហែល៦០ភាគរយ។
ចំពោះមូលហេតុសមត្តកិច្ចកំពុងបន្តស្រាវជ្រាវ
ចំពោះករណីអគ្គិភ័យខាងលើសមត្តកិច្ចជំនាយបានចេញ
រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០៦គ្រឿង បានប្រេីប្រាស់ទឹក អស់ចំនួន១១ឡានស្មើរ៧៦ម៉ែត្រគូបនិងបានពន្លត់ឲ្យរលត់ទៅវិញ១០០ភាគរយ និងមានការសហការពីខាងរថយន្តពន្លត់អគ្គិសភ័យកងរាជអាវុធហត្ថក្រុង/ខេត្តព្រះសីហនុចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់០២ឡានស្មើ១០ម៉ែត្រគូប។
និងរថយន្តពន្លត់អគ្គិភ័យអង្គភាព(៩១១)ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់០២ឡានស្មើ៤ម៉ែត្រគូប។
សូមបញ្ចាក់បន្ថែមថាចំពោះករណីអគ្គីភ័យនេះគឺមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសឡើយ៕







