បន្ទាប់ពីផ្ទុះកក្រើករឿងរ៉ាវ តារាចម្រៀងស្រីវ័យក្មេ./../ង ដែលបានស្លា.///.ប់ដោយសារតែការម៉ាស្សា ស្រាប់តែមានបុរសជនជាតិសិង្ហបុរីម្នាក់ទៀតស្លា.//....ប់បន្ទាប់ពីការម៉ាស្សាប្រេងនៅ ឆ្នេរសមុទ្រខេត្តភូ កេត
សន្តិសុខសង្គម
428

បុរស ជនជាតិ សិង្ហ បុរី វ័យ ៥២ ឆ្នាំ ត្រូវ បាន ប៉ូលិស ថៃ អះអាង ថា បាន ស្លាប់ បន្ទាប់ ពី ការ ម៉ាស្សា ប្រេង នៅ ឆ្នេរសមុទ្រ ខេត្ត ភូ កេ ត ។

ស្របគ្នា នៃ ការ ផ្ទុះ កក្រើក រឿងរ៉ាវ តារាចម្រៀង ស្រុកស្រែ ស្រី វ័យក្មេង ដែល បាន ស្លាប់ ដោយសារ តែ ការម៉ាស្សា បែប ប្រពៃណី ថៃ នៅ ឯ ភូមិភាគ ឥ សាន្ត នា ខេត្ត អ៊ូ ដុន ថា នី នោះ នៅ ថ្ងៃនេះ ក៏ មាន សេចក្តីរាយការណ៍ ពី ករណី ស្លាប់ ជា ថ្មី ទៀត ដោយសារ តែ ការ ម៉ាស្សា នៅ ក្នុង ប្រទេស ថៃ ដែល បាន កើតឡើង ទៅ លើ បុរស អ្នក ទេសចរជាជនជាតិ សិង្ហ បុរី នៅ ខេត្ត ភូ កេ ត ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ សារព័ត៌មាន The Nation និង channelnewsasia នៅ ថ្ងៃ ទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ ។

ប្រព័ន្ធ ផ្សព្វផ្សាយ សិង្ហ បុរី បានអោយ ដឹង ថា បុរស ជនជាតិ សិង្ហ បុរី វ័យ ៥២ ឆ្នាំ មានឈ្មោះ ថា Mr Lee Mun Tuk បាន ស្លាប់ ភ្លាម ៗ កំពុង ពេល ទទួល សេវាកម្ម ម៉ាស្សា ប្រេង រយៈពេល ៤៥ នាទី នៅ ឯ ហាង ម៉ាស្សា បែប ថៃ មួយ កន្លែង តាម បណ្តោយ ឆ្នេរសមុទ្រ Patong ដែល ជា តំបន់ ទេសចរណ៍ ដ៏ ល្បី ប្រចាំ ខេត្ត ភូ កេ ត ។

កាសែត បាងកក ប៉ុស្តិ៍ អះអាង ថា មេ ប៉ូលិស ប្រចាំ ស្រុក Patong លោក Chalermchai Hernsawad បាន និយាយ ថា ប៉ូលិស ទទួល បានការ រាយការណ៍ ពី ករណី នេះ នៅ ម៉ោង ១១ យប់ ថ្ងៃ ទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ ហើយ បាន ចុះ ទៅ ដល់ ហាង កើតហេតុ ដើម្បី ពិនិត្យ និង ស៊ើបអង្កេត ។ តាម សាក្សី នៅ ក្នុង ហេតុការណ៍ បាន បញ្ជាក់ ប្រាប់ ប៉ូលិស ថា បុរស រង គ្រោះ នោះ បាន ដេក លក់ ក្នុងអំឡុងពេល ម៉ាស្សា ដោយ បាន ស្រមុក ខ្លាំង ៗ ។

មិនយូរ ប៉ុន្មាន ស្រាប់ គាត់ បាន ចាប់ផ្តើម បង្ហាញ សញ្ញា មិន ស្រួល ដោយ ដង្ហក់ តឹងទ្រូង ដកដង្ហើម មិន ដល់ គ្នា បន្ទាប់ មក ក៏ បាត់ មាត់ ឈឹង តែ ម្តង ទោះបីជា មានការ ខិតខំ ប្រឹងប្រែង ពី បុគ្គលិក ហាង ម៉ាស្សា ដើម្បី សង្គ្រោះ បឋម ដល់ គាត់ យ៉ាងណា ក៏ ដោយ ក៏ ពួក គេ នៅ តែ មិន អាច ជួយ អោយ គាត់ ដឹងខ្លួន វិញ បាន ឡើយ ហើយ ទីបំផុត គាត់ ត្រូវ បាន គេ ប្រកាស ថា បាន ស្លាប់ នៅ ពេល មក ដល់ មន្ទីរពេទ្យ ។ គ្រូពេទ្យ ជំនាញ ជឿ ថា គាត់ បាន ផុតដង្ហើម តាំងពី នៅ កន្លែង ម៉ាស្សា មក ម្ល៉េះ ។

យ៉ាងណា ក៏ ដោយ ជុំវិញ ករណី នេះ មេ ប៉ូលិស ប្រចាំ ស្រុក Patong បាន និយាយ ថា ប្រពន្ធ របស់ បុរស រង គ្រោះ ដែល អ្នក ទាំង ពីរ បាន ធ្វើ ដំណើរ កម្សាន្ត នៅ ខេត្ត ភូ កេ ត ជាមួយ គ្នា មិន អនុញ្ញាត ឱ្យ ប៉ូលិស ធ្វើ កោសល្យវិច័យ សាកសព ទេ ហើយ បាន ស្នើ សុំ ធ្វើ មាតុភូមិនិវត្តន៍ សព ទៅ ប្រទេស សិង្ហ បុរី ដើម្បី ធ្វើ ពិធី សាសនា ។

ស្ត្រី ជា ប្រពន្ធ រូប នេះ បាន ប្រាប់ ប៉ូលិស ថៃ ថា ប្តី របស់ នាង បាន ផឹកស្រា បៀរ មុន ពេល ទៅ ម៉ាស្សា ហើយ នាង មិន មាន សង្ស័យ ថា ប្តី របស់ នាង ស្លាប់ ដោយសារ ការ ម៉ាស្សា ខុស បច្ចេកទេស នោះ ទេ ព្រោះ នាង ដឹង ច្បាស់ ពី ស្ថានភាព សុខភាព របស់ ប្តី នាង ច្បាស់ ដោយសារ តែ គាត់ ជា មនុស្ស ដែល មាន ជំងឺ ប្រចាំ កាយ ស្រាប់ ទម្លាប់ ហូប អាហារ មិនល្អ មិនសូវ ធ្វើ លំ ហាត់ប្រាណ និង សម្រាក មិន គ្រប់គ្រាន់ ។

គួរ កត់ សម្គាល់ថា នេះ ជា ករណី ស្លាប់ លើក ទី ពីរ នៅ ហាង ម៉ាស្សា ថៃ ក្នុង រយៈពេល មួ យស ប្តា ហ៍ បន្ទាប់ ពី តារាចម្រៀង ស្រី ថៃ ម្នាក់ បាន ស្លាប់ បន្ទាប់ ពី ទទួល ការ ម៉ាស្សា ក នៅ ហាង ម៉ាស្សា មួយ ក្នុង ខេត្ត អ៊ូ ដុន ថា នី ភាគ ឦសាន ប្រទេស ថៃ ។

ករណី ស្លាប់ ផ្ទួន ៗ ដោយសារ ការ ម៉ាស្សា នេះ កំពុង បង្ក ការ ភ័យ ខ្លាច ក្នុង ស្រទាប់ ភ្ញៀវ ទេសចរ ទូ ទាំង សាកលលោក ចំពោះ ការ ម៉ាស្សា បែប ប្រពៃណី ថៃ ដែល មានកេរ្តិ៍ឈ្មោះ ល្បី រាប់ ឆ្នាំ មក ហើយ ។


Telegram