សមត្ថកិច្ចរកឃើញសារធាតុញៀននៅក្នុងខ្លួនក្រុមអ្នករើសអេតចាយពេលរាត្រី១៣នាក់ ​ក្រោយល្បាតឃា./...ត់ខ្លួនបាន១៦នាក់ យកមកធ្វើតេស្តទឹកនោម (មានវីដេអូ)
សន្តិសុខសង្គម
186

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរា ជ អាជ្ញា នៃអយ្យការអមសាលាដំ បូងខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការ ងារនគរបាល ព្រហ្មទណ្ឌលោកវរ សេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល កាលយប់ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ១២ និង១០ រំលងអាធ្រាត្ររហូតដល់វេលាម៉ោង ០៥នទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិ ការ ចុះប្រតិបត្តិការ បង្ការទប់ស្កាត់អំពើលួច ក្នុងមូលដ្ឋានក្រុងបាត់ដំបងដោយក្នុងនោះនាំខ្លួនក្រុមអ្នក រើសអេតចាយដើរពេលពេលរាត្រីបានចំនួន ១៦ នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ ។

ក្រោយពីបានធ្វើការសាកសួរ និងធ្វើតេស្តទឹកនោម ក្នុងនោះ ឃើញថា ពួកគាត់ចំនួន១៣នាក់ មានផ្ទុកសារធាតុញៀននៅក្នុងខ្លួនទាំងអស់គ្នា។

សូមជម្រាបជូនថា កន្លងទៅក្នុងក្រុងបាត់ដំបង មានករណីលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋាន ឬតាមដងផ្លូវ ដែលករណីខ្លះកត់សម្គាល់ឃើញថា មានអ្នកប្រព្រឹត្តិដោយប្រើប្រាស់រូបភាពជាអ្នកដើររើសអេតចាយពេលរាត្រី តែពេលមានឱកាសល្អ ក៏ធ្វើសកម្មភាពលួចទ្រព្យ សម្បត្តិតាមលំនៅដ្ឋានឬទីសាធារណ:តែម្តង ។

ក្រោយពេលសមត្ថកិច្ចធ្វើការសួរនាំ និងធ្វើតេសរកឃើញសារធាតុញៀន សមត្ថកិច្ចបានប្រគល់ក្រុមអ្នករើសអេតចាយទាំង១៣នាក់នោះទៅកាន់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្ត៕ដោយ៖លីណា



Telegram