ផឹកតាមរង្វាន់នឹងលែងមាន! ខណៈ រាជរដ្ឋាភិបាល ឯកភាពនឹងហាមឃាត់ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដបគ្រឿងស្រវឹង និងភេសជ្ជៈហើយ (មានវីដេអូ)
ព័ត៌មានជាតិ
44

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល បានឯកភាពនឹងហាមឃាត់ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដបគ្រឿងស្រវឹងនិងភេសជ្ជៈហើយ។ នេះបើតាមលិខិតចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

កម្មវត្ថុ៖ ករណីសំណើសុំរាជរដ្ឋាភិបាលមេត្តាចាត់វិធានការលើការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈ គម្របដបនិងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿងស្រវឹង។

យោង ៖ - លិខិតរបស់ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុនភេសជ្ជៈនិងគ្រឿងស្រវឹងចំនួន៤ និងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរនិងស្រា ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

- លិខិតលេខ២៧៧ ខន/០២៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ របស់ខុទ្ទកាល័យសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

- ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម លោកជំទាវមេត្តាជ្រាបថា រាជរដ្ឋាភិបាលបានឃើញនិងឯកភាពជាគោលការណ៍ដូចខាងក្រោម៖

១-ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងឬគម្របនៃផលិតផល គ្រឿងស្រវឹងនិងភេសជ្ជៈនោះ ត្រូវកំណត់នូវរយៈពេលសមរម្យណាមួយ ក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនជាមុន។ ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យ ២-រៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់ នាពេលវេលាសមស្រប។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវមេត្តាជ្រាប និងចាត់ចែងអនុវត្ត ។

សូមបញ្ជាក់ថា ចំពោះចំណាត់ ហាមឃាត់ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដបគ្រឿងស្រវឹងនិងភេសជ្ជៈ នេះដែរ បានធ្វើឲ្យមាហជន មានការសាទរជាខ្លាំង ក្រោយសង្កេតឃើញថា បុគ្គលមួយចំនួន បានសេពគ្រឿងស្រវឹងតាមរង្វាន់ រហូតគ្រប់គ្រងស្មារតីលែងបាន ខ្លះបង្ករជាគ្រោះថ្នាក់ចរាចរណ៍ ខ្លះប្រើហិង្សា និងខ្លះទៀតអាចឈានដល់ការប្រព្រឹត្តបទល្មើសផ្សេងៗទៀតផងដែរ ដូច្នេះចំពោះការហាមឃាត់ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដបគ្រឿងស្រវឹងនិងភេសជ្ជៈ នេះ គឺជាការរួមចំណែកមួយយ៉ាងធំ ក្នុងការកាត់បន្ថយបទល្មើសសព្វថ្ងៃ ៕



Telegram