បើឃើញបុរសដូចក្នុងរូបភាពនេះ សូមជួយផ្តល់ព័ត៌មានជូនសមត្ថកិច្ចក្រុងតាខ្មៅផង សមត្ថកិច្ចចង់អញ្ជើញគាត់មកហូបតែ ពិភាក្សាការងារមួយចំនួន
សន្តិសុខសង្គម
117

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រកាសឲ្យប្រជាពលរដ្ឋ បើតាមឃើញបុរសដូចក្នុងរូបភាពនេះ សូមជួយផ្តល់ពត៍មានជូនសមត្ថកិច្ចក្រុងតាខ្មៅផង ចង់អញ្ជើញគាត់មកហូបតែហើយពិភាក្សាការងារមួយចំនួន ។

ក្នុងនោះ ផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានសរសេរទាំងស្រុងថា «បើបងប្អូនបានប្រទះឃើញពូនេះជួយផ្តល់ពត៍មានជូនសម្ថតកិច្ចក្រុងតាខ្មៅផង ចង់អញ្ជើញគាត់មកហូបតែហើយភិភាក្សាការងារមួយចំនួន ។​ ដោយសារឃើញគាត់ស្លៀកពាក់ស៊ីវិលចឹង ហើយមាន វិទ្យុទាក់ទងច្រើន ។តាខ្មៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ »៕ 


Telegram