ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ
សន្តិសុខសង្គម
128

រាជធានីភ្នំពេញ៖ ផ្ទះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤:២០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិសាមគ្គិ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយបានធ្វើឱ្យឆេះខូចខាតម៉ូតូចំនួន០២គ្រឿង កង់អាគុយ០១គ្រឿង ម៉ាស៊ីនភ្លើង០២គ្រឿង ទូរទឹកកក០៣គ្រឿង ទូរបោកគក់ខោអាវ០៥គ្រឿង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ រហូតនៅវេលាម៉ោង០៤:៥៥នាទីទៀបភ្លឺ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង១២ម៉ែត្រគូប និងរថយន្តជំនួយ៩១១ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡានស្មើ០៦ម៉ែត្រគូប៕


Telegram