រថយន្តដឹកទំនិញលើសចំណុះ (សំពីងសំពោង)មួយគ្រឿងត្រូវសមត្ថកិច្ចធ្វើការឃា./..ត់ និងធ្វើកិច្ចសន្យាអប់រំណែនាំ
រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញលើសចំណុះ (សំពីងសំពោង)មួយគ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ និងធ្វើកិច្ចសន្យាអប់រំណែនាំ ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយអ្នកអ្នកបើកបររថយន្ត ឱ្យបញ្ឈប់សកម្មភាពផ្ទុកទំនិញលើសចំណុះ (សំពីងសំពោង)
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចាត់ឱ្យលោកវរសេនីយ៍ត្រី ស៊ុំ មករា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ ធ្វើការឃាត់រថយន្តដឹកទំនិញដែលលើសចំណុះ (សំពីងសំពោង) ដើម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយអ្នកបើកបររថយន្ត ឱ្យបញ្ឈប់សកម្មភាពនេះ និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក៕




