រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ក្រោមការបញ្ជាពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ
លោកប្រធានការិយាល័យ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌទួលគោក និង ប៉ុស្តិ៍មូលដ្ឋានទន្លេបាសាក់
លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ នឹងឈានដល់ការឃាត់ខ្លួនបាន ។
ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រហូតឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យចំនួន២ នាក់ ដែលតែងតែធ្វើសកម្មភាពសកម្មឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់បានទាំង២នាក់រួមមាន ៖ ១-ឈ្មោះ សេង សុនី ហៅ ធិ ភេទប្រុស អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ សារុន ចាន់រះ ហៅ រះ ភេទប្រុស អាយុ១៨ឆ្នាំ បានធ្វើសកម្មភាពលួច មានស្ថានទំនង់ទោសដោយ (ឆក់កាបូប) នៅចំនុច ផ្លូវ២១ បាសាក់លេន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៥:៤៦នាទីទៀបភ្លឺ ពេលនេះ កម្លាំងការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេសសល់បន្តទៀត។ បញ្ជាក់មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុង សកម្មភាពលួច មានស្ថានទំនង់ទោស (ឆក់កាបូប) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕






