ចោរនៅប៉ៃលិន លួ./....ចម៉ូតូនៅបន្ទាយមានជ័យ ចាប់បាននៅបាត់ដំបង
សន្តិសុខសង្គម
115

ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ សព្វថ្ងៃរស់នៅឯខេត្តប៉ៃលិន នាំគ្នាធ្វើសកម្មភាពលួចម៉ូតូគេ ចេញពីខេត្តបន្ទាយមានជ័យ រត់មកជាប់ខ្នោះរបស់អាវុធហត្ថខេត្តបាត់ដំ​បង ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ៥និង៥៥នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យទាំង២នាក់ខាងលើរួមមាន ៖

១-ឈ្មោះ យ៉ាត ចេក ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

២-ឈ្មោះ ធឿន ធា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការ វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកស្កុបពីពណ៌ស លាយផ្កាឈូក០១គ្រឿង ដែលមានផ្លាកកលេខ បន្ទាយមានជ័យ 1AC-4241 និងម៉ូតូ០១គ្រឿងទៀតម៉ាកស្កុបពី ពណ៌ខ្មៅដែលមានផ្លាកលេខ ភ្នំពេញ 1-KD.0291 , ទូរស័ព្ទ ចំនួន០២គ្រឿង។

បច្ចប្បុន្ន ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានប្រគល់ជូនអោយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕


Telegram