ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន ២ក្រុម សរុប ៤នាក់ ក្នុងនោះមានម្នាក់ កាន់កាំបិតប៉័ងតោ ដេញកាប់គ្នា ផ្អើលសមត្ថកិច្ចក្របួចចាប់បានទាំងសងខាង ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចឧត្តុនិយម ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះមានជនសង្ស័យចំនួន ២ក្រុម សរុប ៤នាក់ ជាជនជាតិខ្មែរ ភេទប្រុស មួយរូបកាន់កាំបិតប៉័ងតោ ដេញកាប់គ្នា ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញបានទៅដល់ទីតាំងកើតហេតុ ធ្វើការឃាត់ខ្លួនបានចំនួន ៤នាក់ និងដកហូតវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្ត ។
ក្នុងនោះក្រុមទី១៖ (ភូមិ៣ សង្កាត់លេខ៣)
១.ឈ្មោះ សន ពៅ ភេទប្រុស កើតឆ្នាំ២០០៤
២.ឈ្មោះ សន ចាន់ដារ៉ា ភេទប្រុស កើតឆ្នាំ ២០០៣ ។ វត្ថុតាងមាន កាំបិតប៉័ងតោ ១ដើម
ទូរស័ព្ទ iPhone 12 Pro Max ពណ៌ទឹកប៊ិច ។
ភាគីទី២ (ភូមិពូធឿង សង្កាត់បិតត្រាង) ៖
១.ឈ្មោះ ស៊ាម វទ្ធី ភេទប្រុស កើតឆ្នាំ ១៩៩៨
២.ឈ្មោះ ស៊ាម ណូ ភេទប្រុស កើតឆ្នាំ ២០០៦ ។ វត្ថុតាងមាន ម៉ូតូ BAJAJ ពណ៌ស ស្លាកលេខ ភ្នំពេញ 1JJ-0878 ទូរស័ព្ទ INFINIX HOT ពណ៌បៃតង ១គ្រឿង ទូរស័ព្ទ OPPO ពណ៌ស ១គ្រឿង ។
ករណីនេះត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធីច្បាប់ ៕




