រន្ធ....ត់ណាស់! រថយន្តALPHARD បុកម៉ូតូសង់កំពុងឆ្លងផ្លូវហោះប៉ើងដូចសំឡី ស្លា....ប់ម្នាក់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់ ផ្លោងធ្លាក់ពីលើផ្លូវចូលគុម្ពព្រៃ ទៅមុខលែងរួច
សន្តិសុខសង្គម
173

ខេត្តកណ្តាល ៖ ពិតជារន្ធត់ណាស់ ពេលមើលកាមេរ៉ាសុវត្ថិភាព ខណៈរថយន្តម៉ាក TOYOTA ALPHARD បើកបរដោយបុរសម្នាក់ លឿនដូចរន្ទះ បុកម៉ូតូសង់ កំពុងឆ្លងផ្លូវ ហោះប៉ើងដូចសំឡីមើលមិនចង់ទាន់ ស្លាប់ម្នាក់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈរថយន្តវិញផ្លោងធ្លាក់ពីលើផ្លូវចូលគុម្ពព្រៃ ទៅមុខលែងរួច។ រីឯអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង ៥៥នាទី ថ្ងៃ ទី១១ ខែឧសភាឆ្នាំ២០២៥ លើបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ចន្លោះគីឡូម៉ែត្រលេខ២៨.២៩ស្ថិតនៅភូមិពោធិស្មាតឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BX-5692 បើកបរដោយឈ្មោះ ប៉ែន ណូរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្រាំងចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស់ ខេត្តតាកែវ បើកបរក្នុងទិសដៅ(ពីលិចទៅកើត) មានអ្នករួមដំណើរ ៣នាក់៖

១-ឈ្មោះ ហ៊ឹប ចន ភេទប្រុស អាយុ២៩ឆ្នាំមាន ទីលំនៅ ភូមិធម្មជាតិ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

២-ឈ្មោះ DING HUI ភេទប្រុស អាយុ៣០ឆ្នាំជាជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EP 3401858( សុពលភាពលិខិតឆ្លងដែនគ្មាន)ស្នាក់នៅបច្ចុប្បន្ន រាជធានីភ្នំពេញ។

៣- មិនស្គាល់ អត្តសញ្ញាណ(គេចខ្លួន) ពេលមកដល់ចំណុចកើតហេតុខាងលើ ។

របាយការណ៍បន្តថា រថយន្តនេះ បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សង C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1F -3018 បើកបរដោយឈ្មោះ ឃឿន រឿន ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិយាមនង្គល់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ)មានអ្នករួមដំណើរម្នាក់ឈ្មោះឡន ចិន្ថា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិប៉ូ ឃុំ ពង្រក្រោម ស្រុក ជីក្រែង ខេត្តសៀមរាប (របួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ភ្នំពេញ) ខណៈកំពុងបើកបរឆ្លងផ្លូវក្នុងទិសដៅ ពីជើងទៅត្បូង ។


បច្ចុប្បន្ន ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈមូលហេតុ ផ្អែកតាមការសន្និដាន កាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្ករឡើងដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងផ្លូវមិនមើលឆ្វេងស្ដាំអោយបានច្បាស់លាស់ ខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ពេលមកដល់ចំណុចផ្លូវមាន ចរាចរណ៍ត្រូវឆ្លងកាត់ ៕ នុច


Telegram