ចិនប្រកាសថា គ្មានក្ដីមេត្តាឡើយ ចំពោះអ្នកណាដែលគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់...
អន្តរជាតិ
336

ក្រុងប៉េកាំង៖ ប្រទេសចិន បានប្តេជ្ញាកាលពីថ្ងៃសុក្រថា អ្នកទាំងឡាយណាដែលគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ នឹងត្រូវទទួលខុសត្រូវចំពោះមុខ ទោសព្រហ្មទណ្ឌអស់មួយជីវិត ខណៈភាពតានតឹងនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងកោះតៃវ៉ាន់ បាន កើនឡើង ដល់ កម្រិត ខ្ពស់ បំផុត ក្នុង រយៈពេល ជាច្រើន ឆ្នាំ ។ ប្រទេសចិន ទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន- នឹងត្រូវវាយយកមកគ្រប់គ្រង នៅថ្ងៃណាមួយដោយកម្លាំងប្រសិនបើចាំបាច់ ហើយបានខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីផ្តាច់កោះដែលគ្រប់គ្រងដោយខ្លួនឯងនៅលើឆាកអន្តរជាតិ។

បើតាមសារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កាល ពី ថ្ងៃ សុក្រ ការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ ក្នុងទីក្រុងប៉េកាំង បានព្រមានថា«ចិនដីគោកបានបង្កើតបញ្ជីខ្មៅមួយដើម្បីកត់ឈ្មោះក្រុមមនុស្សដែលគាំទ្រងប់ងុល ឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យពីចិន»។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យលោកស្រី Zhu Fenglian នៃការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានដាក់ឈ្មោះនាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang, ប្រធានសភា លោក Yu Shyi-kun និងរដ្ឋមន្ត្រីការបរទេស លោក Joseph Wu ក្នុងចំណោមអ្នកគាំទ្រឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យ។

គួរបញ្ជាក់ថា បើតាមការិយាល័យចិនទទួលបន្ទុកកិច្ចកោះតៃវ៉ាន់, ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មលើមនុស្ស ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅ តាមរយៈការដាក់បម្រាមមិនឱ្យពួកគេ ចូលទឹកដីចិន ក៏ដូចជាតំបន់រដ្ឋបាលពិសេសរបស់ចិនដូចជា ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ព្រមទាំងហាមឃាត់ពួកគេពីការទទួលបានផលប្រយោជន៍ ពីប្រព័ន្ធហិរញ្ញវត្ថុចិនផងដែរ។

ការអត្ថាធិប្បាយនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានគណៈប្រតិភូសភាអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ បានហៅលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ថាជា«កំណប់ទ្រព្យ» ដែលត្រូវបានការពារដោយសន្យាថានឹងឈរជាមួយកោះនេះ។

ប្រទេសចិន បានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបញ្ជូនយន្តហោះយោធាជាច្រើនគ្រឿងបានហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះកាលពីដើមខែតុលា៕

ប្រភព៖  Bangkok Post

Telegram