ប្រធានជំនួយUN ៖ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនហើយ ខណៈការប្រយុទ្ធគ្នា កំពុងកើនឡើង
អន្តរជាតិ
372

អង្គការសហប្រជាជាតិ៖ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានព្រមានកាលពីថ្ងៃចន្ទ (ទី៨ ខែវិច្ឆិកា) ថា ស្ថានភាពមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺន ជាមួយនឹងមនុស្សជាង ៣លាននាក់ ដែលត្រូវការជំនួយសង្គ្រោះអាយុជីវិត ដោយសារជម្លោះដែលកំពុងកើនឡើង និងសេដ្ឋកិច្ចបរាជ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានជួបប្រជុំគ្នាដោយបិទទ្វារកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលនឹងខួបលើកទីមួយ នៃការបោះឆ្នោតឡើងវិញ នៃរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ដែលនៅពេលនោះ ត្រូវបានយោធាទម្លាក់ចេញពីរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃចន្ទថា «ការស្ទង់មតិទាំងនោះ ត្រូវបានចាត់ទុកថា សេរី និងយុត្តិធម៌ ដោយអ្នកសង្កេតការណ៍ក្នុងស្រុក និងអន្តរជាតិ»«អង្គការសហប្រជាជាតិ អំពាវនាវជាថ្មី ដល់យោធា ឱ្យគោរពឆន្ទៈរបស់ប្រជាជន និងដាក់ប្រទេសឱ្យដើរលើផ្លូវឆ្ពោះទៅកាន់ការផ្លាស់ប្តូរប្រជាធិបតេយ្យ»

ចក្រភពអង់គ្លេស បានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សានេះ ពីព្រោះ «យើងមានការព្រួយបារម្ភ ជាពិសេសអំពីការបង្កើនសកម្មភាពយោធា នៅភាគពាយព្យនៃប្រទេស ហើយយើងមានការព្រួយបារម្ភថា នេះឆ្លុះបញ្ចាំងពីសកម្មភាពដែលយើងបានឃើញកាលពី៤ឆ្នាំមុន មុនពេលអំពើឃោរឃៅ ដែលបានប្រព្រឹត្តនៅRakhine ប្រឆាំងនឹងជនជាតិ រ៉ូហ៊ីងយ៉ា» ឯកអគ្គរដ្ឋទូតរងអង្គការសហប្រជាជាតិរបស់ចក្រភពអង់គ្លេស លោក James Kariuki បានប្រាប់អ្នកសារព័ត៌មាន។

គួរបញ្ជា ក់ថា ប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមមុខ នឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ ជុំវិញការបង្រ្កាបដោយយោធាឆ្នាំ២០១៧ លើជនជាតិរ៉ូហ៊ីងយ៉ា ដែលបានបង្ខំមនុស្សជាង៧៣០,០០០ នាក់ឱ្យភៀសខ្លួនទៅកាន់ បង់ក្លាដែសដែលជាប្រទេសជិតខាង។ ប្រទេសមីយ៉ាន់ម៉ា បានបដិសេធការប្រល័យពូជសាសន៍ ហើយនិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានកំណត់គោលដៅដោយស្របច្បាប់ ចំពោះពួកសកម្មប្រយុទ្ធដែលបានវាយប្រហារលើប៉ុស្តិ៍ប៉ូលិស។

បន្ថែមពីនេះ លោក Griffiths បាននិយាយថា «មនុស្សជាង៣៧,០០០នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានផ្លាស់ទីលំនៅ ហើយផ្ទះជាង១៦០ខ្នងត្រូវបានដុតបំផ្លាញ រួមទាំងព្រះវិហារ និងការិយាល័យរបស់អង្គការមនុស្សធម៌»៕

ប្រភព៖ Channel News Asia

Telegram