នាយកដ្ឋានឧតុនិយមថៃព្រមាន៖ ប្រទេសថៃ នឹងជួបសីតុណ្ហភាពចុះត្រជាក់បំផុតដល់១អង្សាសេ
អន្តរជាតិ
420

ក្រុងបាងកក៖ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីជូនដំណឹងថា អាកាសធាតុនៅតំបន់លើនៃប្រទេសថៃ នឹងចុះត្រជាក់ខ្លាំងបំផុត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ពោលសីតុណ្ហភាពធ្លាក់ចុះដល់៣ទៅ៧អង្សាសេ។ ចំណែកតំបន់ភាគខាងជើង កណ្តាល ភាគខាងកើត រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ សីតុណ្ហភាពនឹងធ្លាក់ចុះដល់៣ទៅ៥អង្សាសេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ទន្ទឹមនោះ រលកខ្យល់នៅឈូងសមុទ្រថៃ និងសមុទ្រ Andaman នឹងមានកម្លាំងខ្យល់ខ្លាំង ។ ចំណែកឈូងសមុទ្រថៃ រលកទឹកសមុទ្រនឹងមានកម្ពស់ ២ ទៅ ៣ ម៉ែត្រ ខណៈរលកសមុទ្រ Andaman មានកម្ពស់ ១ ទៅ ២ ម៉ែត្រ ។

សម្រាប់ទីក្រុងបាងកក និងតំបន់ជុំវិញ សីតុណ្ហភាពក្នុងអំឡុងថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ខាងមុខនេះ នឹងធ្លាក់ចុះដល់ ១ ទៅ ៣ អង្សាសេ ជាមួយខ្យល់បក់ខ្លាំង ខណៈដែលកន្លងមកសីតុណ្ហភាពអប្បបរមាជាទូទៅនៅក្នុងទីក្រុងមានរហូតដល់ពី ២១ ទៅ ២៣ អង្សាសេ និងអតិបរមាមានពី ២៩ ទៅ ៣១ អង្សាសេឯណោះ ។

ចំណែកនៅតំបន់ភាគខាងជើងវិញ នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា សីតុណ្ហភាពនឹងធ្លាក់ចុះ ២ ទៅ ៤ អង្សាសេ ជាមួយខ្យល់បក់ខ្លាំងផងដែរ ។ តំបន់ទាំងនោះកន្លងមក សីតុណ្ហភាពអប្បបរមាមានពី ១៨ ទៅ ២១ អង្សាសេ និងអតិបរមាមានពី ២៩ ទៅ ៣១ អង្សាសេឯណោះ ៕

ប្រភព៖ Bangkok Post

Telegram