តាលីបង់ ធ្វើព្យុហយាត្រាយោធា អួតអាវុធផលិតដោយ អាមេរិក និង រុស្ស៊ី ក្នុងក្រុងកាប៊ុល
អន្តរជាតិ
331

អន្តរជាតិ៖ កងកម្លាំងតាលីបង់ កងកម្លាំងតាលីបង់បានធ្វើព្យុហយាត្រាយោធានៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ ដោយប្រើរថពាសដែកផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្ររុស្ស៊ី នៅក្នុងការបង្ហាញពីការផ្លាស់ប្ដូរកងកម្លាំងបះបោរ ទៅជាកងទ័ពឈរជើងធម្មតា ។

បើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមតាលីបង់ បានប្រតិបត្តិការជាក្រុមអ្នកប្រយុទ្ធបះបោរអស់រយៈពេលពីរទសវត្សរ៍មកហើយ ប៉ុន្តែកងកម្លាំងរបស់ពួកគេ បានប្រើប្រាស់អាវុធ និងបរិក្ខារដ៏ច្រើនសន្ធឹកសន្ធាប់ដែលបន្សល់ទុកនៅពេលអតីតរដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិច បានដួលរលំនៅក្នុងខែសីហា ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Enayatullah Khwarazmi បាននិយាយថា ព្យុហយាត្រានេះក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការបញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលថ្មីៗរបស់ទាហាន ២៥០ នាក់ ។

សមយុទ្ធនេះមានជាប់ពាក់ព័ន្ធនឹងរថពាសដែក M117 ផលិតដោយសហរដ្ឋអាមេរិករាប់សិបគ្រឿង ដែលបើកចុះឡើងយឺតៗលើផ្លូវធំក្នុងក្រុងកាប៊ុល ហើយមានឧទ្ធម្ភាគចក្រ MI-17 ល្បាតពីលើផងដែរ ខណៈទាហានជាច្រើនបានកាន់កាំភ្លើងវាយប្រហារ M4 របស់អាមេរិក ។

សព្វាវុធ និងឧបករណ៍ប្រយុទ្ធភាគច្រើនដែលកងកម្លាំងតាលីបង់កំពុងប្រើប្រាស់នាពេលនេះ គឺជារបស់ដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដល់រដ្ឋាភិបាលដែលគាំទ្រដោយអាមេរិកនៅទីក្រុងកាប៊ុល ក្នុងគោលបំណងសាងសង់កងកម្លាំងជាតិអាហ្វហ្គានីស្ថាន ដែលមានសមត្ថភាពប្រយុទ្ធនឹងពួកតាលីបង់ ។

យោងតាមរបាយការណ៍មួយកាលពីចុងឆ្នាំមុនដោយអគ្គអធិការពិសេសសម្រាប់ការកសាងឡើងវិញអាហ្វហ្គានីស្ថាន (Sigar) បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ទេរទៅឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានមានតម្លៃជាង 28 ពាន់លានដុល្លារនៃសម្ភារៈ និងសេវាកម្មការពារជាតិ ដែលរួមមានអាវុធ គ្រាប់រំសេវ យានជំនិះ ឧបករណ៍មើលពេលយប់។ យន្តហោះ និងប្រព័ន្ធឃ្លាំមើល ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៧។

យោងតាមរបាយការណ៍មួយកាលពីចុងឆ្នាំមុនដោយអគ្គអធិការពិសេសសម្រាប់ការកសាងអាហ្វហ្គានីស្ថានឡើងវិញ (Sigar) បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ទេរឲ្យទៅរដ្ឋាភិបាលអាហ្វហ្គានីស្ថាននូវសម្ភារៈ និងសេវាកម្មការពារជាតិ ដែលរួមមានអាវុធ គ្រាប់កាំភ្លើង យានជំនិះ ឧបករណ៍មើលពេលយប់ យន្តហោះ និងប្រព័ន្ធឃ្លាំមើលពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៧ ដែលមានតម្លៃជាង ២៨ ពាន់លានដុល្លារ​៕

ប្រភព៖ Reuters

Telegram