ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រាប់មេដឹកនាំអាស៊ានថា «ចិនមិនសម្លុតគំរាមប្រទេសជិតខាងតូចជាងខ្លួនក្នុងតំបន់ឡើយ»
អន្តរជាតិ
367

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន១០ប្រទេស នៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំងនឹងមិន«សម្លុត» ប្រទេសជិតខាងក្នុងតំបន់តូចជាងរបស់ខ្លួន ចំពេលមានភាពតានតឹងកើនឡើងលើសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការទាមទារទឹកដីរបស់ទីក្រុងប៉េកាំង ជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង ជាមួយប្រទេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន និងបានធ្វើឱ្យមានការជូនដំណឹងពីទីក្រុងវ៉ាស៊ីនតោនដល់ទីក្រុងតូក្យូ។ ប៉ុន្តែលោក ស៊ី បាននិយាយថា ប្រទេសចិន នឹងមិនស្វែងរកអនុត្តរភាព ឬទាញយកផលប្រយោជន៍ពីទំហំរបស់ខ្លួន ដើម្បីបង្ខិតបង្ខំប្រទេសតូចៗនោះទេ ហើយនឹងធ្វើការជាមួយអាស៊ាន ដើម្បីលុបបំបាត់ «ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេង»

ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋចិន បាន ដក ស្រង់ សម្ដី លោក ស៊ី ថា ៖« ចិន គឺ ជា និង តែងតែ ជា អ្នកជិតខាង ល្អ, មិត្ត ល្អ និង ជា ដៃគូ ល្អ របស់ អាស៊ាន »។ ការអះអាងរបស់ ចិន ចំពោះ អធិបតេយ្យភាព នៅ សមុទ្រ ចិន ខាង ត្បូង បាន ប្រឆាំង នឹងការទាមទាររបស់ សមាជិក អាស៊ានជាច្រើនរួមមាន វៀតណាមនិង ហ្វីលីពីន ខណៈ ព្រុយណេ, កោះតៃវ៉ាន់ និង ម៉ាឡេស៊ី ក៏ ទាមទារ ផ្នែក ខ្លះ ដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ទី ១៨ ខែវិច្ឆិកា ហ្វីលីពីនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់នាវាឆ្មាំសមុទ្រចិនចំនួន ៣គ្រឿង ដែលបានរារាំងនិងប្រើប្រាស់កាណុងបាញ់ទឹកបាញ់លើទូកផ្គត់ផ្គង់ដែលធ្វើដំណើរឆ្ពោះទៅកាន់កោះ ដែលកាន់កាប់ដោយហ្វីលីពីននៅសមុទ្រចិនខាងត្បូង។

ក្នុងនោះ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានហៅសកម្មភាពរបស់ចិនថា«គ្រោះថ្នាក់ ញុះញង់ និងអយុត្តិធម៌» ហើយបានព្រមានថា ការវាយប្រហារប្រដាប់អាវុធលើនាវាហ្វីលីពីន នឹងអំពាវនាវឱ្យមានការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមករបស់សហរដ្ឋអាមេរិក៕

ប្រភព៖​ Bangkok Post

Telegram