ឧបករណ៍ថេប្លេតដែលសម្រាប់បញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៦៨គ្រឿងត្រូវបានលោកឃួង ស្រេង ប្រគល់ ជូនដល់ក្រុមគ្រូពេទ្យសម្រាប់បម្រើការងារលើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។
ព័ត៌មានជាតិ
145

រាជធានីភ្នំពេញ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៤ ខែមេសា នេះ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ នៅសាលារាជធានី។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ថេប្លេត ៦៨គ្រឿង ដែលប្រគល់ជូនក្រុមគ្រូពេទ្យ គឺសម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយស្ម័គ្រចិត្តនៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង៣៤កន្លែងទូទាំងរាជធានីភ្នំពេញ។ពិធីប្រគល់នេះដោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញរសៀលថ្ងៃទី០៤ ខែមេសា នេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ថេប្លេត ៦៨គ្រឿងនេះ គឺប្រគល់ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ ១៤ គ្រឿង ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ទៀ បាញ់ ១៤គ្រឿង និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៤០ គ្រឿងផងដែរ៕


Telegram