ម្ចាស់អាហារដ្ឋាន ជេភី នាំយកបបរលតជើងជ្រូកប្រហិតត្រីបានមកការឧបត្ថម្ភបងប្អូនសប្បុរសជនជូនដល់កងកម្លាំងជួរមុខ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ
ព័ត៌មានជាតិ
175

ខេត្តព្រះសីហនុ ៖ ម្ចាស់អាហារដ្ឋាន ជេភី នាំយកបបរលតជើងជ្រូកប្រហិតត្រីបានមកការឧបត្ថម្ភបងប្អូនសប្បុរសជនជូនដល់កងកម្លាំងជួរមុខ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ។ សកម្មភាពបែបនេះបង្ហាញការចូលរួមចែករំលែកនេះ គឺបានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជម្រុញទឹកចិត្តដល់បងប្អូន ក្រុមការងារប្រចាំគោលដៅ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។

ការចែកជូននូវបបរលតដំណាក់កាលទី១ គឺមានចំនួន៨គោលដៅ៖

១. គោលដៅម្លប់ស្បូវ២៨នាក់

២. គោលដៅ ដឹស៊ី២១នាក់

៣. គោលដៅ កំពង់ដេវ៉ា រីសត៣២នាក់

៤. គោលដៅ អិលវី ៨នាក់

៥. គោលដៅក្រោយសង្កាត់៤ ២០នាក់

៦. គោលដៅ ផ្សារទំនើប ជាហុង១២នាក់

៧. គោលដៅទំនប់រលក១១៥នាក់

៨.គោលដៅទំនប់រលករទេះភ្លើង ២៥នាក់

សរុប ២៦១នាក់។

រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណទៅដល់ម្ចាស់អាហារដ្ឋាន ជេភី ដែលជាសមាជិកក្រុម៨ និងសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ ដល់កងកម្លាំងជួរមុខ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ៕  


Telegram