រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣១រូបឆ្លងក្នុងសហគមន៍ ខណៈរដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណ អំពាវនាវដល់ធ្លាប់ប្រាស្រ័យទាក់ទងប្រញាប់រាយការណ៍មកអាជ្ញាធរ និងរួសរាន់ទៅយកសំណាក
រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១រូប ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
សូមអានលិខិតទាំងស្រុងខាងក្រោមនេះ៖