បន្ទាយមានជ័យ៖ កងកម្លាំងបានចុះជួយអន្តរាគមន៍ជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៩ខ្នងផ្ទះផ្សារ២កន្លែងចំនួន៣០តូបនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ស្ថិតភូមិក្បាលស្ពានមួយនិងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉េត។
លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១មានភ្លៀងមួយមេធំលាយឡំជិត២ម៉ោងដោយខ្យល់កន្ត្រាក់បានប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន១៩ខ្នងដែលប៉ើងដំបូលមានខូចខាតធ្ងន់ស្រាលនិងផ្សារចំនួន២កន្លែង មានផ្សារក្រុមហ៊ុនស្តាវីហ្កាសដែលបាក់ដល់ដី ផ្សារក្រុមហ្គោលឌិនក្រោនរលំតូបប៉ះពាល់ទំនិញក្នុងតូបត្រូវបានសើមនិងខូចខាតចំនួន៣០តូប២ភូមិក្បាលស្ពានមួយ និងភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់/ក្រុងប៉ោយប៉ែត។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ភ្លៀងមួយមេធំនេះធ្លាក់គ្របដណ្តប់ទូរទាំងខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងប៉ោយប៉ែតដែលប៉ះពាល់ផ្ទះបំបែងប្រជាពលរដ្ឋរស់នៅជាប់ជាយដែន២ភូមិផ្ទះសំបែងប្រជាពលរដ្ឋខូចខាតប៉ើងដំបូល និងផ្សារចំនួន២កន្លែងត្រូវបានបាក់ដល់ដីប៉ះពាល់ទំនិញ ហើយត្រូវបានកងកម្លាំងទាំងបីស្ថាប័នត្រូវបានជ័យអន្តរាគមន៍ប្រមូលទំនិញចេញពីតូបនិងរុះរើផ្ទៈរៀបចំទុកដាក់។
ឯកឧត្តមបានបញ្ជាក់ថា៖ក្រោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសំបែងកងកម្លាំងមានយោធាតំបន់ប្រតិបត្តិការសឹករងខេត្តនិងយោធាកងពលតូចថ្មើជើងលេខ៥១ កម្លាំងកងរាជអាវុធហត្ថខេត្តនិងកន្លាំងនគរបាលខេត្តនិងកម្លាំងនគរបាលការពារព្រំដែនគោក បានជួ៍យអន្តរាគមន៍ជួសជុលផ្ទះសំបែងប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៩ខ្នងដែលរងការខូចខាតប៉ើងដំបូលត្រូវបានធ្វើការជួសជុលឡើងវិញដែលជួយស័ង្កសីជិត៣០០សន្លឹកជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក៕ដោយ៖ចន្ត្រា