បន្ទាយមានជ័យ៖ ក្នុងរយៈពេលដែលមានជំងឺកូវីដ១៩កើតឡើង ពលករខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញមានប្រមាណជាង៣ម៉ឺននាក់ក្នុង១ថ្ងៃជិត២០០នាក់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នៅច្រកអូរបីជាន់ស្រុកអូរជ្រៅ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា៖នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកអូរបីជាន់ដែលក្រុមការងារមណ្ឌលសំចតអូរបីជាន់ស្រុកអូរជ្រៅទទួលពិនិត្យសុខភាពដោយក្រុមការងារមានចំនួន១១៩នាក់ស្រី៤៨នាក់ក្រោយពេលដែលត្រួតពិនិត្យនិងដឹកជញ្ជូនទៅដាក់តាមមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
លោកវេជ្ជៈបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្នុងរយៈពេលដែលមានជំងឺកូវីដ១៩កើតឡើង ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញមានសរុបចំនួន៣២.០៦៨នាក់ស្រី១៤.៣២៥នាក់ ហើយអ្នកដែលត្រូវបានយកសំណាក់៣១.៨៩៨នាក់ស្រី១៤.១០០នាក់ ហើយត្រូវបានបញ្ជូនចេញមានចំនួន៣០.១៩៧នាក់ស្រី១៣.៥០២នាក់ អ្នកដែលបានធ្វើចត្តាឡីស័ក១៤ថ្ងៃមានចំនួន២៣.៣៣៧នាក់ស្រី១០.៦៣៥នាក់ នៅបន្តធ្វើចត្តាឡីស័កមានចំនួន១.៨៧១នាក់ស្រី៨២៣នាក់។
លោកបានបញ្ជាក់ថា៖ច្រកដែលត្រូវប្រជាពលរដ្ឋចូលមកកម្ពុជាវិញដែលចូលច្រើនជាងគេមានច្រកអូរបីជាន់ស្រុកអូរជ្រៅ និងច្រកភូមិសាស្គ្រម៉ាឡៃស្រុកម៉ាឡៃ ច្រកបឹងត្រកួនស្រុកថ្មពួក ច្រកអន្តរជាតិប៉ោយប៉ែតដែលជាច្រកភាគីថៃចាប់បញ្ជូនពលករខ្មែរចំណាក់ស្រុកខុសច្បាប់៕ដោយ៖ចន្ត្រា