អភិបាលរាជធានីភ្នំពេញនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារបន្ថែមទៀតនៅព្រឹកនេះ
ព័ត៌មានជាតិ
153

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ០៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបាននាំយកនូវអំណោយបន្ថែមដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារដែលមានជីវភាពខ្វះខាតនិងកំពុងតែធ្វើចត្តាឡីស័ក ក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អំណោយបន្ថែមដែលត្រូវទទួលបានក្នុងមួយគ្រួសារនាព្រឹកនេះរួមមាន សាច់ជ្រូក២គីឡូ ត្រីខ៦កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន៣០ម៉ឺនរៀល។

កឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងចែកស្បៀងអាហារជូនដល់ប្រជាពលរដ្ឋដែលជាប់នៅទីតាំងចត្តាឡីស័ក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយទីតាំងនោះមានអ្នកកើតជំងឺកូវីដ ហើយអាជ្ញាធរសម្រេចបិទបណ្ដោះអាសន្ន។

គូររំលឹកផងដែរថា៖ទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទនៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា មានអ្នកឆ្លងជំងឺកូវីដ-១៩ជាបន្ដបន្ទាប់៕ ដោយ៖លីណា



Telegram