ក្រសួងធនធានទឹក និងឧតុនិយម បន្តប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅបណ្តាខេត្តភាគពាយ័ព្យ នៃប្រទេស ចន្លោះថ្ងៃទី៧-១៣ ខែមេសា ខណៈដែលកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់មកពីសមុទ្រចិនខាងត្បូង។