ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឲ្យសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋាន គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ទី២០ ខែមេសា ឆ្នាំ២០២១។