ពិតជាថ្លើមធំម៉ែនហ៊ានក្លែងបន្លំជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ឯករឺផ្កាយបីហើយទៅផ្ជាប់ពាក្យកូនស្រីអធិការរងស្រុកបាណន់ចាប់ខ្លួនទើបបែករឿង
ព័ត៌មានជាតិ
247

បាត់ដំបង៖ពិតជាថ្លើមធំម៉ែនហ៊ានក្លែងបន្លំជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ឯករឺផ្កាយបីហើយទៅផ្ជាប់ពាក្យកូនស្រីអធិការរងស្រុកបាណន់ចាប់ខ្លួនទើបបែករឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

ព័ត៌មានបានអោយដឹងថា៖ជនសង្ស័យដែលក្លែងបន្លំត្រូវបានឃាត់ខ្លួន២នាក់ មាន១.ឈ្មោះ រស់ វណ្ណៈ ភេទប្រុសអាយុ៣៣ឆ្នាំ(មានមុខរបបមិនពិតប្រាកដ)ស្នាក់នៅភូមិតាងួន សង្កាត់ការកាប ខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញជាជនក្លែងបន្លំពាក់ផ្កាយបី ២.ឈ្មោះ រៃ វណ្ណសី ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ជាអ្នកបើកបរថយន្តជនក្លែងបន្លំ។

ព័ត៌មានបញ្ជាក់ថា៖មុនចាប់ខ្លួនជនសង្ស័យដែលក្លែងបន្លំរយៈជិតកន្លះខែមុនជនសង្ស័យឈ្មោះ រស់ វណ្ណះ ដែលក្លែងបន្លំពាក់ឯកសណ្ឋានយោធានិងពាក់ឋានរន្តស័កថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយបី)បានភ្ជាប់ពាក្យជាមួយកូនស្រីរបស់លោកអធិការរងស្រុកបាណន់ខេត្តបាត់ដំបង។រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ២នាក់នៅភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យ២នាក់ឃាត់ខ្លួនតាមដិការបង្កាប់របស់ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងពីបទក្លែងបន្លំឯកសណ្ឋានយោធានិងពាក់ឋានរន្តស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯករឺផ្កាយបីម្នាក់ឈ្មោះ រស់ វណ្ណៈ ជាជនក្លែងបន្លំពាក់ឯកសណ្ឋានយោធានិងពាក់ឋានរន្តស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងឈ្មោះ រ៉ៃ វណ្ណសី ជាអ្នកបើកឡាន និងដកហូតមាន រថយន្តតូយូតាព្រូស១គ្រឿង ឯកសណ្ឋានយោធា ស័ក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក១គូ ស័ក្តិជាប់អាវថ្នាក់ឧត្តមសេនីយ៍ឯក មួកថ្នាក់ឧត្តមសេនីយ៍១ និងលិខិតព្រៈរាជក្រិត្សត្រាស់បង្គាប់ថ្នាក់ឧត្តមសេនីយ៍ឯកក្លែងក្លាយ១សន្លឹក និងទូរស័ព្ទដៃ២គ្រឿង។

ជនសង្ស័យក្រោយពេលសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់បន្ត៕ដោយ៖ចិន្ត្រា


Telegram