លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានផ្លាស់និងតែងតាំង ពី ស្នងការនគរបាលខេត្តព្រះសីហនុ មកជា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ព័ត៌មានជាតិ
258

រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ឯកឧត្តម បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស ស្តីពីការប្រគល់ភារកិច្ច ជូននាយនគរបាលជាតិ ដោយបានសម្រេច ៖

- ប្រការ១: ត្រូវបានប្រគល់ភារកិច្ចជូន ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អត្តលេខ ០៣៥០២ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

- ប្រការ២: អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕


Telegram