ខេត្តស្វាយរៀង ប៉ុន្មានថ្ងៃនេះស្ងប់ស្ងាត់ករណីអ្នកឆ្លងកូវីដ-១៩ថ្មី ប៉ុន្តែថ្ងៃនេះគឺមានអ្នកស្លាប់ដល់ទៅ២នាក់ គួរអោយរន្ធត់ចិត្តណាស់!
(ស្វាយរៀង): រដ្ឋបាលខេត្តស្វាយរៀង មានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ចំនួន ០២នាក់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវ ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀង ក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារដោយសារជំងឺកូវីដ-១៩។
សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ ៕ ដោយ: Pheakdey