នៅតែបន្តការចែកស្បៀងជូនរាស្ត្រ ដែលកំពុងខ្វះខាត ចំនួន១០០០គ្រួសារចំនួន៨សង្កាត់ក្នុងខណ្ឌច្បារអំពៅ ខណៈពេលបិទខ្ទប់រាជធានីភ្នំពេញ
ព័ត៌មានជាតិ
125

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍នេះ លោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួន ១.០០០គ្រួសារមកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស ត្រីខមួយយួរក្នុងមួយគ្រួសារ៕ ដោយ៖លីណា


Telegram