សម្តេចមហាបរវធិបតី ក្រើនរម្លឹកឱ្យថ្នាក់ដឹកនាំស្ថាប័នចាត់តាំងការងារ​ដោយឈ​រលើ​ទិ​ស​ស្លោ​ក​ ​»ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង»
ព័ត៌មានជាតិ
203

ស​ម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នា​យ​​​​ក​​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើ​នរម្លឹកឱ្យថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចា​ត់តាំ​ង​កា​​​រ​ងា​រជូនមន្ត្រីទទួលបន្ទុកការងារនីមួយៗ ​​ឈ​រលើ​ទិ​ស​ស្លោ​ក​ «​ចាស់​ស្គាល់​ផ្លូវ ក្មេងមាន​ក​ម្លាំ​ង​»។

តាមរយៈសារជាសម្លេងនាថ្ងៃទី០៣ខែកញ្ញា ស​ម្តេច​មហាបវរធិបតី បាន​មា​ន​ប្រ​សា​ស​ន៍​​ថា យោងលើតម្រូវការចាំបាច់ចំពោះមុខ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ ស​ម្រា​ប់​ដំ​ណើ​​រ​កា​រ​ងា​ររបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋានទាំងអស់ ចំណុះឱ្យរាជរដ្ឋា​ភិ​បា​ល ស​ម្តេច​ សូម​ដា​ស់​តឿ​ន ឯកឧត្តម ​លោក​ជំទា​វ រ​ដ្ឋម​ន្ត្រី ទាំ​ង​អ​ស់​អំ​​ពីកិច្ចការ​ចាំ​បា​ច់និង​អាទិ​ភាព​ពា​​ក់​ព័​ន្ធទៅនឹងការរៀបចំនិ​ង​ដំណើរកា​រក្រ​សួង​និង​រដ្ឋ​លេ​ខា​ធិ​ការ​ដ្ឋាននី​មួ​យ​ៗ​ដោយ យ​ក​ចិ​ត្ត​ទុ​កដាក់លើកិច្ចការមួយចំនួនទី១. ចំពោះក្រសួងដែលមិនទាន់ធ្វើ​ការ​បែ​ង​ចែ​ក​ភា​រ​កិ​ច្ច​ច្បា​ស់​លា​ស់ជូនដល់ថា្នក់ដឹកនាំ ថ្នាក់រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការ ត្រូ​វរួសរាន់​ធ្វើ​​ឱ្យច​ប់​ក្នុ​ង​ស​ប្ដាហ៍ក្រោយនេះដើម្បីធានានិរន្តរភាពនិងចីរភាព​ទាំងលើកា​រ​ដឹ​ក​នាំ​ ទាំ​ង​លើ​កា​រអនុ​វត្ត​កា​រ​ងា​ររបស់ក្រសួងស្ថាប័ន ។

ទី២. ក្នុងកា​រកំ​ណត់កា​របែ​ងចែ​កកំ​ណត់​ភា​រ​កិ​ច្ច និ​ង​កា​រទទទួ​លខុ​សត្រូ​វជូ​នថ្នា​ក់​ដឹ​ក​នាំ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការត្រូវដាច់​ខាត​ធា​នា​​ឱ្យ​បា​ននូ​វ​កា​រ​បែ​ង​ចែ​ក​ឱ្យ​បា​ន​ច្បា​ស់​លា​​ស់​រវាងការដឹកនាំខាងនយោបាយ និងការ​ដឹក​នាំ​ខា​ង​បច្ចេ​កទេ​សដើ​ម្បី​ធា​នា​ប្រ​សិ​ទ្ធ​ភា​ព​ស្ថា​​​ប័​ននិងប្រសិទ្ធភាពការងារ ដោយ​ជៀសវា​ងកា​រ​លូ​ក​​ដៃក្នុ​​ងកា​រ​ដឹក​នាំផ្ទាល់​លើកា​រងា​ររ​ប​ស់​អ​ង្គភាពជំនាញ របស់ក្រសួង ស្ថាប័ន ​ដោយ​មិ​ន​ឆ្លង​ឬ​ដោ​យ​រំលង​ឋានា​នុក្រ​មបច្ចេកទេស ប្រ​សិ​​នបើ​មានកា​ររៀ​បចំ​ប្រគ​ល់​ភា​រ​កិ​ច្ច​ថ្នា​ក់​ដឹ​​កនាំ​នយោ​បាយ​ទទួ​លប​ន្ទុ​កជួយ​លើ​ការ​ងា​រ​ប​ស់​រ​នា​​យ​ក​​ដ្ឋាន​ដាច់​ខាត​មិនអនុញ្ញាត​ឱ្យរំ​លង​ថ្នាក់​ដឹ​កនាំ​ប​ច្ចេ​ក​ទេ​ស​ដូ​ច​ជា​ កា​រ​រំ​ល​ង​ឬ​មិ​ន​ឆ្ល​ង​ថ្នា​ក់​ដឹកនាំ​អ​គ្គ​នា​យ​ក​ដ្ឋា​ន អគ្គលេខាធិកាដ្ឋាន​ប​ច្ចេ​ក​ទេ​សនា ឬ យក​ដ្ឋាន ​នោះ​ទេ ត្រូវចា​ត់​​ទុ​ក​ថា​​ ការធានានូវឯកភាពជាតិសាមគ្គី​ភា​ព និ​ងសុខដុមរមនីយកម្មការងារនៅក្នុងស្ថា​ប័នរ​ដ្ឋ​បា​ល​សា​ធារណៈដើម្បីលើកម្ព​ស់ប្រ​សិ​ទ្ធ​ភា​ព​កា​រងារជាកិច្ចការអាទិភាពដែលយើងត្រូ​វធ្វើ​ទាំ​ង​អ​ស់​គ្នា​​។

ទី៣.ចំពោះមុខត្រូវខិតខំធានា​ឱ្យ​បា​​ននិរន្តភាព និងស្ថេរភាពនៃការអនុវ​ត្តកា​រងា​រ​នៅ​ក្នុ​ងស្ថាប័នក្នុងករណីចាំបាច់ដែលត្រូ​វធ្វើ​វិចារ​ណកម្ម​មុខងារនៅថ្នាក់បច្ចេក​ទេសមន្ត្រីឡើងវិញ ត្រូ​​វគិតគូរនូវមូលដ្ឋានចំនួនពីរដែ​ល ស​ម្តេច ​ធ្លា​ប់​ណែនាំ ត្រូវទី១.គឺគោ​លកា​រ​ណ៍​គុ​ណា​ធិ​ប​តេ​យ្យ ផ្អែ​ក​ជាចម្បងលើគុណសម្បត្តិ ស្នាដៃការ​ងា​រ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និ​ង​ក្រ​​​ម​សី​ល​ធម៌វិជ្ជាជីវៈរបស់មន្ត្រីដើម្បីបង្កើនប្រសិ​ទ្ធ​ភាពការងារ។ទី២. គឺគោលការណ៍គុណធម៌ ដើ​ម្បីធា​នា​បា​ន​ឯកភាព ប្រសិទ្ធភាពផ្ទៃក្នុង ស្ថា​ប័​​ន។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំស្ថាប័ន ត្រូវរៀបចំយ​កចិ​ត្តទុ​កដា​ក់ប្រ​គល់ភារកិច្ចមន្ត្រី ដោ​យ​ផ្អែ​កលើមូ​លដ្ឋា​នការប្រ​មូ​លផ្ដុំម​ន្ត្រីទាំងអស់ជាកម្លាំងសរុ​បរ​ប​ស់​ស្ថា​ប័​ន​តា​មរ​យៈកា​រធ្វើ​សុ​ខ​ដុ​ម​រមនីយកម្ម​ និងការរៀបចំឱ្យមន្ត្រីចាស់ដែលមានបទពិសោធន៍ និ​ងជំ​នា​ញ​និ​​ងម​ន្ត្រី​ថ្មីជា​ក​ម្លាំ​ង​ថ្មីបាន​ធ្វើកា​រ​ជា​មួយគ្នាតាមទិសស្លោក ​«ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង»។ធ្វើយ៉ាងនេះ​សំ​ដៅ​​លើក​កម្ព​ស់ស្ថា​ប័នឱ្យកាន់តែរឹងមាំប្រកបដោយប្រសិទ្ធភាព៕ ប្រភព៖ ក្រសួងព័ត៍មាន

 


Telegram