ឯកឧត្តម ហ៊ុន ម៉ាណែត បដិសេធថា មិនបានឲ្យជំនួយការណា ទាក់ទងទៅមេបញ្ជាការកងទ័ព ដើម្បីរកលុយនោះទេ
ព័ត៌មានជាតិ
148

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខភម មេបញ្ជាការកងទ័ពជើងគោក

បាន ប្រកាសថា៖ ឯកឧត្តម មិនបាន ប្រើ ឲ្យជំនួយណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ នោះទេ។ ការបដិសេធនេះ បានឡើងក្រោយពីមានបុរសម្នាក់ ឈ្មោះ (ភាព) បានក្លែងបន្លំថាជាជំនួយការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានខល ទាក់ទងសុំលុយ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្ត កំពង់ចាម ដោយប្រើប្រាស់ លេខទូរស័ព្ឌ 067 349 466។

ក្នុងសារ ជាសំឡេងជូន មេបបញ្ជាការយោធភូមិភាគ មេបញ្ជាការ កងពល និងអង្គភាពទាំងអស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅថ្ងៃនេះ មាន ករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ដឹក នាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថា ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អ៊ីចឹង សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយ បញ្ជូន ព័ត៌មានបន្ត ទៅមេបញ្ជាការ កងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬនរណាទាំងអស់ បើសិនជាមានអ្នកណាទាក់ទងទៅ គឺមិនមាននោះទេ។ មិនមែនជាជំនួយការរបស់ខ្ញុំទេ។ ខ្ញុំបានឲ្យជំនាញរបស់ប៉ូលិស កំពុងស្រាវជ្រាវនូវមុខសញ្ញានេះ ហើយ»៕ប្រភពក្រសួងព័ត៍មាន


Telegram