លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូ អាស៊ាន
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូ អាស៊ាន ដោយមានវត្តមានភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់សរុបចំនួន ១១ រូប ចូលរួម។
ក្នុងកម្មវិធីនេះមានការសម្តែង និងបង្ហាញអំពីសិល្បៈ វប្បធម៌ចម្រុះ និងមានការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុកនានា នៃប្រទេសឥណ្ឌូណេស៊ី នៅសួន Taman Mini Indonesia Indah នៅទីក្រុងហ្សាការតា៕