មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់ប្រព្រឹត្តបទក្រិដ្ឋប្លន់ទូមាសនោះ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ខណៈអធិការនគរបាលស្រុកស្ទោង ត្រូវបានដកឲ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដោះអាសន្ន
ព័ត៌មានជាតិ
395

មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់ប្រព្រឹត្តបទក្រិដ្ឋប្លន់ទូមាសនោះ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ខណៈអធិការនគរបាលស្រុកស្ទោង ត្រូវបានដកឲ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនៃការតែងតាំងនេះ ពិសេសមេប៉ុស្ដិ៍នោះធ្លាប់មានប្រវត្តិមិនល្អ ដោយពាក់ព័ន្ធករណីប្លន់។

តួយ៉ាងនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ និងចាត់វិធានការតាមច្បាប់ជាធរមាន មេប៉ុស្ដិ៍បណ្ដេញចេញពីក្របខ័ណ្ឌ និងអធិការ ដកមកបម្រើការងារបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ៖

ទន្ទឹមនឹងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ក៏បានសម្រេចដកហូតមុខដំណែង ចំពោះអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឲ្យមកជាមន្ត្រីផងដែរ ៖ 



Telegram