ក្រសួងសុខាភិបាល បិទបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ​ ហែម​ ចាន់យុទ្ធី​ មិនបានគោរពលក្ខខណ្ឌបច្ចេកទេស​ មិនគោរពកិច្ចសន្យាធានាអះអាងពេលពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ
ព័ត៌មានជាតិ
104

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល បានឲ្យដឹងពី សេចក្តីសម្រេច ស្តីពីការបិទ​ និងដកហូតលិខិតអនុញ្ញាតបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ​ ហែម​ ចាន់យុទ្ធី​ ដែលមានទីតាំងស្ថិតនៅ​ផ្ទះលេខD១៨.D១៩ ផ្លូវបេតុង​ ភូមិអូឌឹម​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

សកម្មភាពចុះបិទនេះ​ ធ្វើឡើងបន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល​ រួមជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ​ និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ បានចុះពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ​ ហែម​ ចា​ន់យុទ្ធី​ កាលពីថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២៣​ ​ដោយមូលហេតុបន្ទប់ពិគ្រោះព្យាបាលនេះ​ មិនបានគោរពលក្ខខណ្ឌបច្ចេកទេស​ មិនគោរពកិច្ចសន្យាធានាអះអាងពេលពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ​ ៕


Telegram