អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាពសូមជម្រាបជូនថា ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត តាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល!
ព័ត៌មានជាតិ
297

រាជធានីភ្នំពេញ៖​​​​​ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាពសូមជម្រាបជូនថា ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត តាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល!

ប៉ុន្តែការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ត្រូវបានហាមឃាត់ដដែល រួមទាំងតំបន់បិទខ្ទប់ផ្សេងទៀតដែលសម្រេចដោយរដ្ឋបាលខេត្តនានា លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល !


Telegram