កំពុងផឹកស៊ីល្មើសបម្រាមវិធានការទប់ស្កាត់កូវីដ១៩ នៅខណ្ឌកំបូល,ត្រូវអាជ្ញាធរឃាត់ខ្លួនផាកពិន័យម្នាក់ៗ១លានរៀល
ព័ត៌មានជាតិ
332

រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានឃាត់ខ្លួនមនុស្សចំនួន២នាក់ ពេលប្រមូលផ្តុំជួបជុំគ្នាស៊ីផឹកល្មើសបំរាមវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ខណៈម្នាក់ទៀតបានរត់គេចខ្លួន។

ការឃាត់ខ្លួនមនុស្សទាំងពីរនាក់ខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ។

ប្រភពព័ត៍មាន បានឲ្យដឹងថា ជនសង្ស័យល្មើសវិធានការទាំង២នាក់នេះរួមមាន៖

ទី១៖ ឈ្មោះ ឈឹម សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ

ទី២៖ ឈ្មោះ ហ៊ូ សាមីន ភេទស្រី អាយុ៤០ឆ្នាំ។

ប្រភពបន្តថាអ្នកទាំង២នាក់ ត្រូវបានពិន័យម្នាក់ៗ១លានរៀល។ បន្ទាប់ពីពិន័យ និងបានអប់រំណែនាំរួចមក ពួកគេត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។

ឆ្លៀតក្នុងឱកាសនេះលោក លឹម ចាន់ដាវុធ នាយករដ្ឋបាលខណ្ឌ បានក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋ កម្មករកម្មការិនី ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូលទាំងអស់ សូមចូលរួមអនុវត្តន៍វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ បំផុត ដើម្បីឈានទៅកាត់ផ្តាច់ឬសគល់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ៕


Telegram