ឧកញ៉ាមហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា សាងសង់លើផ្ទៃដីប្រមាណ ១៦២ហិកតា ក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគិរីរម្យ ក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមិនគ្រាន់តែបម្រើឲ្យវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះនោះទេ គឺរួមចំណែកថែរក្សាការពារបរិស្ថាន ជីវៈចម្រុះ ដោយរួមចំណែកដាំដើមឈើពីរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំប្រទេស នូវឈើប្រណិតចំនួនជាង ៣ម៉ឺនដើម និងផ្កាជាង៣០០ដើម ថែមទៀត ដែលបានក្លាយជាសមទ្ធិផលថ្មី បម្រើឲ្យវិស័យទេសចរណ៍ផងដែរ សម្រាប់ទាក់ទាញភ្ញៀវទេចរបែបព្រះពុទ្ធសាសនា មកពីគ្រប់តំបន់ ហើយទាក់ទងនឹងការ ចារគម្ពីព្រះត្រៃបិយ៍ដក តម្កល់នៅលើមហាប្រាសាទ ដ៏ល្អប្រណិតបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនេះ គឺមានតែមជ្ឈមណ្ឌលមួយនេះតែប៉ុណ្ណោះដែលធំ និងល្អប្រណិតជាងគេ សូម្បីប្រៀបធៀបទៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនា នានា ។
មហាឧបាសិកា ធម្មបណ្ឌិត ធ្លាប់បានទៅកាន់ប្រទេសចិន ដែលគេបានចារគម្ពីព្រះត្រៃបិយ៍ដក តាំងពី១២០០ឆ្នាំយូរមកហើយ ក៏ដាក់ក្នុងអាគារ របៀបដូចជាសារៈមន្ទីរ តែមិនមានការធ្វើប្រាសាទអ្វីនោះទេ គ្រាន់តែជាអាគារវែង ហើយមិនបានតម្កល់សម្រាប់ឈរមើលដូចនៅមជ្ឈមណ្ឌល របស់កម្ពុជាដូចយើងនោះទេ ផ្ទាំងក៏តូចៗជាងយើងត្រឹមទំហំ ៣០X៦០ ក្នុងមួយម៉ាប តែគេបានឆ្លាក់ប្រវត្តិយូរឆ្នាំ ហើយជាប្រវត្តិសាស្ត្ររបស់ប្រទេសគេ ហើយមានតែប្រទេសចិនប៉ុណ្ណោះ ដែលឆ្លាក់បានច្រើនជាងគេ ប៉ុន្តែគេមិនបានបញ្ជាក់ថាបានទាំងអស់នោះទេ គ្រាន់តែថាគេបានឆ្លាក់ព្រះវិន័យ ព្រះសូត្រ ព្រះអភិធម និងហាមមិនឲ្យចូលទៅប៉ះនោះទេ បានត្រឹមឈរមើលតាមមាត់បង្អួច តាមទ្វារ តែប៉ុណ្ណោះ ព្រោះខ្លាចមានមេរោគទៅប៉ះនឹងថ្ម សឹករិល ខូចថ្មរបស់គេ ដែលគេបានថែរក្សា សូម្បីតែប្រដាប់ប្រដារដែកឆ្លាក់ ឆ្លាក់ទាំងអំពូលភ្លើង ចង្កៀងតូចៗ សម័យបុរាណ ផ្សេងៗតម្កល់ទុកជាឯកសារទាំងអស់ ។
ដោយឡែកនៅប្រទេសភូមា ស្រីលង្ការវិញឃើញថា ភូមាធ្លាក់តូចៗនិងតម្កល់ក្នុងប្រាសាទតូចៗ ដែលមាន៧០០ប្រាសាទ តែប្រសាទតូចៗមួយផ្ទាំងៗពិបាកចូលមើលណាស់ ទាល់តែឱនទៅមើលនិងមិនបាន ល្អស្អាតប្រណិតដូចយើងនោះទេ ។ សូម្បីប្រទេសថៃ របស់បានតិចដែរ ។ ដូច្នេះបានន័យថា ប្រទេសផ្សេងៗធ្លាក់ តែមិនទាន់មានគម្រោងដូចកម្ពុជាយើង គឺឆ្លាក់ទាំងអស់ ទាំងព្រះសូត្រ ព្រះវិន័យ ព្រះអភិធម យើងធ្លាក់ទាំងអស់ បានន័យថា ប្រាសាទទី១ ព្រះវិន័យ , ប្រាសាទទី២ ក៏ព្រះវិន័យ , ប្រាសាទទី៣ ទើបអស់ព្រះវិន័យ បន្ទាប់មកចូល ទើបចូលដល់ព្រះសូត្រ ដូច្នេះគឺថា ការរៀបចំរបស់កម្ពុជាយើងនេះ ល្អប្រណិត ជាងនៅអាស៊ីអាគ្នេយ៍នេះតែម្តង ។
មួយទៀត ខ្លឹមសារនៃការចារគម្ពីព្រះត្រៃបិយ៍ដក នេះ ព្រះអង្គទ្រង់សម្តែងថាបានបុណ្យច្រើនក្រៃលែង មិនអាចកាត់ថ្លៃបានទេ ព្រពាក្យនីមួយៗ ស្មើរនឹងព្រះពុទ្ធ០១ព្រះអង្គ បុគ្គលណាដែលបានចងក្រង ពុទ្ធវិច្ចនៈទុកសម្រាប់គេសិក្សាប្រតិបត្តិ រៀនសូត្រ បានសម្រេចជាប្រយោជន៍នោះ បុគ្គលនោះឯងរមែងមានបញ្ញាដ៏ខ្លាំងក្លាមោះមុត គ្មាននរណាមានបញ្ញាដល់ឡើយ រមែងមានឥទ្ធិពល ឬទ្ធិអំណាច បារមី ដែលគ្របដណ្តប់គ្រប់ទិសទី ព្រោះអីគ្រប់ពាក្យព្រះពុទ្ធជាម្ចាស់ផ្សព្វផ្សាយទៅនេះ ជាពាក្យនាំឲ្យមនុស្សបាននូវសេចក្តីសុខ ដូច្នេះរមែងបរិបូរណ៍នូវសេចក្តីសុខ ដោយបានលាភយស សរសើសុខ ដោយសារពាក្យទូន្មាននេះ ជាប្រយោជន៍ដល់សត្វលោក អប់រំសត្វលោក ឲ្យបានសេចក្តីសុខ រួចផុតចាកទុក្ខទាំងពួង ពិសេសឲ្យសត្វលោកវៀចាកអំពើបាប ដែលនាំឲ្យធ្លាក់នរក ប្រែត តិរច្ឆាន អាសូរកាយ ហើយអប់រំមនុស្សឲ្យសាងអំពើល្អ ដែលជាហេតុរស់នៅប្រកបដោយសម្បត្តិមនុស្ស សម្បត្តិទេវតា និងសម្បត្តិព្រះនិពាន្វ ដូច្នេះការចារគម្ពីព្រះត្រៃបិយ៍ដកនេះ មហាឧបាសិកា មានសទ្ធាមុតមាំ ដឹកនាំពុទ្ធបរិស័ទ បំពេញបុណ្យកុសលទាំងអស់នេះ ព្រោះជាបុណ្យដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានឡើយ ។
ដូច្នេះការងារនេះជាការងារសំខាន់ណាស់ ដែលមហាឧបាសិកា បានរៀបចំធ្វើនេះ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក មិនមែនត្រឹមតែកម្ពុជាទេ អ្នកដែលស្រលាញ់ពេញចិត្តព្រះពុទ្ធសាសនា គឺអាចមកគោរពបូជា បំពេញបុណ្យកុសល និងយកប្រយោជន៍ពីពាក្យទូន្មានព្រះអង្គ ដើម្បីអនុវត្តទាំងផ្លូវលោក ផ្លូវធម៌ ដូច្នេះជាការងារសំខាន់បំផុត ដែលយើងទាំងអស់គ្នា ត្រូវរួបរួមគ្នាកសាង មជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាកម្ពុជា មានចារគម្ពីព្រះត្រៃបិយ៍ដក ព្រមទាំងសង់មហាប្រាសាទតម្កល់ព្រះត្រៃបិយ៍ដក ឲ្យកាន់តែល្អប្រសើរ ឲ្យបានច្រើន ឲ្យអស់ ទាំងព្រះវិន័យ ព្រះសូត្រ ព្រះអភិធម សម្រាប់ប្រទេសជាតិ សម្រាប់ប្រយោជន៍រួម និងសម្រាប់បង្ហាញលើឆាកអន្តរជាតិ ហើយមជ្ឈមណ្ឌលនេះមិនត្រឹមជាទីគោរពសក្ការៈ ការធ្វើសម្មាធិរបស់មនុស្សចាស់នោះទេ តែជាកន្លែងសម្រាប់ការបណ្តុះបណ្តាល អប់រំសីលធម៌ដល់ក្មេងៗគ្រប់ជំនាន់ថែមទៀតផង ដោយផ្តល់ជាសំខាន់ឲ្យពួកគេបានយល់ដឹងអំពីពុទ្ធប្រវត្តិ និងរឿងរ៉ាវផ្សេងៗទៀតទាក់ទងវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ពូជខ្មែរអង្គរ ទុកជាទីសក្ការៈបូជា និងជាប្រវត្តសាស្ត្រដល់កូនចៅជំនាន់ក្រោយផងដែរ ព្រោះសំណង់នីមួយៗធំណាស់សន្ធឹកសន្ធាប់ ដូចជាកសិណទឹក តំណាងភាពត្រជាក់ត្រជុំ មានប្រវែង ៦០០ម៉ែត្រ , ទីតាំងកសាងព្រះមហាចូឡាមុនីចេតិយ កម្ពស់ ៧៣ម៉ែត្រ ៨តឹក មាន៩ជាន់ និងកសាងមហាប្រាសាទ តម្កល់ព្រះត្រៃបិយ៍ដក ដែលបែរមុខមកព្រះមហាចូឡាមុនីចេតិយ ៤ប្រាសាទ និង៨ប្រាសាទវង់ជុំវិញ សរុបទាំង១២ប្រាសាទ នេះ មានទំហំ ២០០ម៉ែត្រ៤ជ្រុងដូចគ្នា ៤ហិកតា ដូចគ្នា ក៏ដូចជាកសាងព្រះពុទ្ធរូប ៨៤០០០ ព្រះអង្គ ដូច្នេះសូមចូលរួមផ្សព្វផ្សាយ ចែករំលែក នូវសមទ្ធិផលជាប្រវត្តសាស្ត្រនេះ បន្តដល់ឆាកអន្តរជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឃើញពីភាពអស្ចារ្យ និងវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ពូជខ្មែរអង្គរ នៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា នេះ ៕