រថយន្ត​ក្រុងចំនួន​ ៤៥៥គ្រឿង​ ចាប់ផ្តើមចេញដំណើរ ដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ អត់បង់ប្រាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ តុលា!
ព័ត៌មានជាតិ
248

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុងទៅបណ្តាខេត្ត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។

សូមអញ្ជើញប្រជាពលរដ្ឋមកធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្លៃ !

សូមបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងពី សេចក្ដី​ជូន​ដំណឹង​ អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្ត​ក្រុងចំនួន​ ៤៥៥គ្រឿង​ សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រយៈពេល​០៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​១២​ ដល់ថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២៣​ ដោយ​មិន​បង់​ប្រាក់ ៖


Telegram