ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១៣ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តសៀមរាប ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប ប្រមាណ ១៣២ ០៥១ នាក់ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥ ៤៤៩ នាក់ ឯភ្ញៀវទេសចរបរទេស មានចំនួន ៦ ៦០២ នាក់ ៕