ម្ចាស់ភោជនីយ៍ដ្ឋាន២កន្លែងបានផ្តល់ទីតាំងសម្រាប់កន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ក្រុងប៉ោយប៉ែត
ព័ត៌មានជាតិ
112

បន្ទាយមានជ័យ៖ ម្ចាស់ភោជនីយ៍ដ្ឋាន២កន្លែងបានផ្តល់ទីតាំងសម្រាប់កន្លែងព្យាបាលអ្នកជំងឺកូវីដ១៩អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យមើលនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ក្រុងប៉ោយប៉ែត។

ក្នុងឱកាសចុះពិនិត្យរៀបចំឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តាំង ប៊ុនហេង ម្ចាស់ភោជនីយ៍ដ្ឋានតាំងប៊ុនហេង និងលោក គឹម ប៊ុនអ៊ី ហៅតាឡាក់ ដែជាម្ចាស់ភោជនីយ៍ដ្ឋាន គឹម ប៊ុនអី បានផ្តល់ទីតាំងភោជនីយ៍ដ្ឋានទាំង២កន្លែងសម្រាប់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។

ឯកឧត្តមបានបញ្ជាក់ថា៖ខណៈពេលដែលភូមិសាស្គ្រក្រុងប៉ោយប៉ែតត្រូវបានបិតខ្ទប់មិនអោយប្រជាពលរដ្ឋចេញចូលក្រោយពេលរកឃើញវិជ្ជមានកូវីដ១៩លើជនជាតិឥណ្ឌូនេស៊ីដែលត្រូវឆ្លងកូវីដ១៩ក្នុងសហគមន៍ ដែលកំពុងយកចិត្តទុកដាក់ពីអាជ្ញាធរក្រុងប៉ោយប៉ែត និងស្ថាប័នសមត្តកិច្ចទាំងបីស្ថាប័នកំពុងការពារចំណុចក្រហមដែលត្រូវបានបិតស្ទប់ដើម្បីបង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍។

ឯកឧត្តម អ៊ុ រាត្រី បានកោតសសើរខ្ពស់ចំពោះម្ចាស់ភោជនីយ៍ដ្ឋានទាំង២កន្លែងក្រុងប៉ោយប៉ែតដែលមានទឹកចិត្តចូលរួមលៈបង់ដើម្បីសង្គមជាតិជាពិសេសបងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ហើយជាក់ស្តែងពេលភោសនីយ៍ដ្ឋានទាំង២កន្លែងត្រៀវបានបាញ់ទឹកលាងនិងបោះច្រាស់សំអាត់រៀបចំគ្រែជាច្រើនរយដែលត្រូវបានរៀបចំដោយកងកម្លាំងទាំងបីស្ថាប័នកំពុងខិតខំយកចិត្តទុកដាក់ត្រៀមបម្រុងទុកការពារជាមុន៕ដោយ៖ចន្ត្រា


Telegram