បន្ទាយមានជ័យ៖ ក្លឹបបាល់ទាត់វិសាខាបានផ្តល់អំណោយជាគ្រឿងបរិភោគជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តក្នុងឱកាសយុទ្ធនាការទប់ស្កាត់កូវីដ១៩កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោក ដន វណ្ណា តំណាងក្លឹបបាល់ទាត់វិសាខាបានប្រាប់ថា៖ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លឹបបាលទាត់វិសាខាបាននាំយកអំណោយជាគ្រឿងបរិភោគជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក្នុងឱកាសយុទ្ធនាការបង្ការទប់ស្កាត់កូវីដ១៩ដែលកំពុងរីករាលដាលក្នុងសហគមន៍។អំណោយដែលត្រូវប្រគល់ជូនមាន អង្ករទំងន់៦តោន ត្រីខចំនួន៣៦កេស មីចំនួន៣៦កេស ទឹកត្រីចំនួន១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ ទឹកក្រូចចំនួន៥០កេស ទឹកសុទ្ធវីតាល់ចំនួន៥០កេស។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងនគបាលខេត្តបន្ទាយមានជ័យក្នុងនាមតំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តសូមថ្លែងអំណគុណចំពោះលោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លឹបបាលទាត់វិសាខាបាននាំយកអំណោយជាគ្រឿងបរិភោគជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក្នុងឱកាសយុទ្ធនាការបង្ការទប់ស្កាត់កូវីដ១៩។
លោកបានបញ្ជាក់ថា៖អំណោយនេះជារួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងការរីករាលដាលក្នុងសហគមន៍ត្រូវបានចុះគ្រប់គោលដៅទាំងទប់ស្កាត់ពលករលួចឆ្លងដែនកំពុងគេចវេសនិងត្រួតពិនិត្យតាមគោលដៅដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដើម្បីអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ ៣ការពារ ៣កុំ៕ដោយ៖ចិន្ត្រា