សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តមន្ត្រីកសិកម្ម និង ស្ថាប័នពាក់ព័ន្ធ ជួយរកមធ្យោបាយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ទាក់ទងទីផ្សារកសិផល ធ្វើយ៉ាងណាឱ្យកសិករទទួលបានអត្ថប្រយោជន៍សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ប្រសាសន៍ថា«សំខាន់គិតគូរថា គាត់ ដាំអីក៏ដោយ ចិញ្ចឹមអ្វីក៏ដោយ សំខាន់មានទីផ្សារបានចំណូលដល់គាត់ ហ្នឹងទើបជាគោលដៅធំ គឺជីវភាពរស់នៅរបស់កសិករជាគោលដៅធំ នេះគឺជាអ្វីដែលជាទិសដៅនៅក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥និងទី៦»។
ជាមួយគ្នានេះ សម្ដេចធិបតី បានជំរុញមន្ត្រីកសិកម្ម ជួយផ្ដល់យោបល់សិករឱ្យដាំដុះនិងចិញ្ចឹមសត្វឱ្យស្របតាមទីតាំងភូមិសាស្រ្ត និងតម្រូវការទីផ្សារ៕ ប្រភព៖ ក្រសួងព័ត៍មាន