បន្ទាយមានជ័យ៖ សម្ភារៈការពារកូវីដ១៩ត្រូវបានប្រគល់ជូនដល់កងកម្លាំងទាំងបីស្ថាប័នតាមគោលដៅត្រួតពិនិត្យអ្នកចេញចូលក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតដែលត្រូវបានប្រគល់ជូននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នៅក្រុងប៉ោយប៉ែត។
ឯកឧត្តម អ៊ុ រាត្រី ងភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារបង្ការនិងទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍បាននាំយកសម្ភារៈការពារកូវីដ១៩ប្រគល់ជូនកងកម្លាំងទាំងបីស្ថាប័នដែលកំពុងអនុវត្តការងារត្រួតពិនិត្យទីតាំងបិតខ្ទប់ការចេញ.ចូលក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត។
ឯកឧត្តបានបញ្ជាក់ថា៖សម្ភារៈការពារកូវីដ១៩ដែលត្រូវប្រគល់ជូនមានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានម៉ាស់ចំនួន៥,០០០ម៉ាស់ អាវការពារកូវីដ១៩មានចំនួន២.០០០អាវ មួកចំនួន២,០០០មួក កម្លាំងស្នងការដ្ឋាននគរបាលខេត្តមានម៉ាស់ចំនួន១០,០០០ម៉ាស់ អាវការពារកូវីដ១៩ចំនួន២.០០០អាវមួកចំនួន២.០០០មួក កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តមានម៉ាស់ចំនួន៥,០០០ម៉ាស់ អាវការពារកូវីដ១៩មានចំនួន២,០០០អាវ មួកចំនួន២,០០០មួក កម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១មានម៉ាស់ចំនួន១០.០០០ម៉ាស់ អាវការពារកូវីដ១៩ចំនួន២.០០០អាវ មួកចំនួន២,០០០មួក។
ឯកឧត្តម អ៊ុ រាត្រី បានប្រសាសន៍កោតសសើរចំពោះកងកម្លាំងទាំងបីស្ថាប័នដែលកំពុងខិតខំយកចិត្តទុកដាក់អនុវត្តការងារតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតដើម្បីត្រួតពិនិត្យទីតាំងបិតខ្ទប់ការចេញ.ចូលនៅពេលដែលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតទូរទាំងខេត្តបន្ទាយមានជ័យមានចំនួន១៧១នាក់ស្រីចំនួន៦៦នាក់ប្រុសចំនួន១០៥នាក់នេះជាលទ្ធផលដែលក្រសួងសុខាភិបាលបានប្រកាសជាផ្លូវនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១៕ដោយ៖ចន្ត្រា