ទង្វើគួរឲ្យសសើរមែន!!!រដ្ឋបាលខណ្ឌបឹងកេងកង បន្តរៀបចំចុះចែកបន្លែស្រស់ៗ មី ស៊ុត និងសាច់ មួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំចុះចែកសាច់មាន់ និងបន្លែស្រស់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានការអញ្ជើញចូលរួមពី លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។
រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន។