អភិបាលក្រុងណែនាំដល់អាជីវករលក់ដូរក្នុងផ្សារក្រុងសិរីសោភ័ណ ត្រូវចូលរួមពាក់ម៉ាស់ទាំងអស់គ្នាដើម្បីទប់ស្កាត់កូវីដ១៩
ព័ត៌មានជាតិ
100

បន្ទាយមានជ័យ៖ អភិបាលក្រុងណែនាំដល់អាជីវករលក់ដូរក្នុងផ្សារក្រុងសិរីសោភ័ណត្រូវចូលរួមពាក់ម៉ាស់ទាំងអស់គ្នាដើម្បីទប់ស្កាត់កូវីដ១៩នៅពេលអាជ្ញាធរមូលដ្ឋានចុះពិនិត្យនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍ត្រូវតែអនុវត្តអោយបានវិធានបង្ការជំងឺកូវីដ១៩ មាន៣ការពារ ១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ៣កុំ ១.កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញ.ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងមានខ្យល់ចេញចូលល្អ ៣.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ៈពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម។

លោកបានបញ្ជាក់ថា៖ជាការណែនាំត្រូវអនុវត្តន៍អោយបានចំពោះអាជីវករដែលលក់ដូរក្នុងផ្សារនិងប្រជាពលរដ្ឋចេញចូលទិញទំនិញក្នុងផ្សារត្រូវពាក់ម៉ាស់អោយបានគ្រប់គ្នាដើម្បីបង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍ត្រូវចូលការពារទប់ស្កាត់អោយគ្រប់គ្នា។

លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា៖នៅពេលដែលចុះពិនិត្យផ្សារក្នុងក្រុងសិរីសោភ័ណ ឃើញថាអាជីវលក់ដូរក្នុងផ្សារនិងប្រជាពលរដ្ឋចេញ.ចូលទិញទំនិញក្នុងផ្សារត្រូវបានពាក់ម៉ាស់ប្រមាណជា៩០%ហើយដែលចូលរួមការពារទប់ស្កាត់កូវីដ១៩សុំអោយសមត្តកិច្ចដែលកំពុងអនុវត្តធ្វើការត្រួតពិនិត្យចូលផ្សារត្រូវណែនាំប្រជាពលរដ្ឋចេញ.ចូលផ្សារត្រូវពាក់ម៉ាស់លាងដៃដោយអាកុលអោយបានគ្រប់គ្នា៕ ដោយ៖ចិន្ត្រា 


Telegram