បន្ទាយមានជ័យ៖ ស្រុកមង្គលបូរីមានបីករណីដែលប្រជាពលរដ្ឋដែលលួចចេញពីតំបន់បិតខ្ទប់ត្រូវបានក្រុមការងារដឹកមកធ្វើចត្តាឡីស័កទាំងគ្រួសារចំនួន២៤នាក់នៅមណ្ឌលវិទ្យាល័យមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖ករណីទី១.មានប្រជាពលរដ្ឋបានរត់ចេញពីតំបន់បិតខ្ទប់មិនអោយចេញ.ចូលក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតដែលរកឃើញមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ក្រោយទទួលព័ត៌មានហើយអាជ្ញាធរមូលដ្ឋានរាយការជូនក្រុមការងារបានចុះយកសំណាក់ធ្វើតេស្តរហ័សកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ស្ថិតភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរីហើយត្រូវបានយកអ្នកជាប់សង្ស័យចំនួន១៧នាក់មកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅមណ្ឌលវិទ្យាល័យមង្គលបូរី។
ករណីទី២.នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១បានឃាត់រថយន្តតាក់ស៊ីម៉ាក់ហាយឡិនឌ័រ១គ្រឿងពាក់ស្លាក់លេខភ្នំពេញ2AE.5851បានដឹកប្រជាពលរដ្ឋចំនួន៦នាក់ចេញពីតំបន់ហាមឃាត់ក្នុងខេត្តព្រៈសីហនុចូលមកភូមិសាស្គ្រឃុំអូរប្រាសាទ ស្រុកមង្គលបូរីត្រូវបានអាជ្ញាធរឃាត់នាំយកមកធ្វើមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរីដើម្បីយកសំណាក់ធ្វើតេស្តរហ័សហើយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា៖ករណីទី៣.នៅវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១មានបុរស់ម្នាក់ជាប្រជាពលរដ្ឋរស់ក្នុងស្រុកមង្គលបូរី ក្រោយត្រឡប់ពីខេត្តកំពតបានចូលខ្លួនស្ម័គ្រចិត្តមកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដើម្បីបង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍៕ដោយ៖ចិន្ត្រា