សម្តេចធិបតី៖ បើបងប្អូនអនុវត្តច្បាប់ត្រឹមត្រូវហើយមានគេរករឿង ខ្នងរបស់បងប្អូនគឺនាយករដ្ឋមន្ត្រី
ព័ត៌មានជាតិ
255

យោងតាមផេកផ្លូវការរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាបងប្អូនប៉ូលិស ឬអាវុធហត្ថ មន្ត្រីអនុវត្តច្បាប់ ក្នុងបទល្មើសជាក់ស្ដែងបើបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់បងប្អូនអនុវត្តចុះ ហើយខ្នងរបស់បងប្អូនគឺនាយករដ្ឋមន្ត្រី និយាយឱ្យច្បាស់អញ្ចឹង!

សម្តេចថ្លែងដូច្នេះក្នុងពិធីបិទ​សន្និ​បាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី មានប្រសាសន៍ថា៖ «មន្ត្រីអនុវត្តច្បាប់ចាត់វិធានការ ឬឃាត់ខ្លួន ជនបង្កជាក់ស្ដែងភ្លាមៗដោយមិនចាំបាច់សុំគោលការណ៍ហើយបើប៉ះចំជនបង្កដែលមានខ្នង ប្រាប់គេថាខ្លួនមាននាយករដ្ឋមន្ត្រីជាខ្នង»។

សម្ដេចធិបតីបន្ត ថាបើករណីរឿងបុកមនុស្សជាដើមនោះមិនបាច់សុំគោលការណ៍ទេ ប្រសិនជាមានបទល្មើសជាក់ស្ដែងឧទាហរណ៍ករណីបុកមនុស្សស្លាប់មិនបាច់សុំគោលការណ៍គឺចាប់ឃាត់ ខ្លួនជនបង្កតែម្ដងហើយបើគេតវ៉ាវ៉ៃខ្នោះតែម្ដង។

សម្តេចបន្តថាកូនប៉ូលិសធ្វើតែម្ដងទៅមិនបាច់ស្នើសុំទៅស្នងការអីទេ ចាប់ចុះ អនុវត្តចុះ។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើមន្ត្រីអនុវត្តច្បាប់ធ្វើទៅមានបញ្ហាទៅវិញ ហើយមេដកបញ្ឈរជើងនោះ សម្ដេចនឹងដំឡើងស័ក្ដិឱ្យ ហើយសម្ដេចនឹងចាត់វិធានការចំពោះមេដែលចាត់ចែងដាក់ពិន័យខុសគ្មានមូលហេតុ។

សម្តេចនឹងចាត់វិធានការបើមិនអញ្ចឹងគ្នាខំធ្វើត្រូវ ត្រូវលើកទឹកចិត្ត បើគ្នាធ្វើត្រូវហើយ ដោយសារបញ្ហាអីមួយ ហើយដាក់ទណ្ឌកម្មគ្នា គឺបំបាក់អ្នកផ្សេងទៀតមិនឱ្យធ្វើ តើសង្គមយើងទៅយ៉ាងណា? បើមានភស្តុតាង ផឹកស្រវឹង បុកគេប៉ុណ្ណឹងហើយ ឃាត់ខ្លួនយកទៅ ចាំបាច់សុំ ច្បាប់អីទៀត វត្ថុតាង សាក្សីនៅហ្នឹង ហើយ បើពីណាសួរថា ម៉េចហ៊ានចាប់គេ គេមានខ្នង អត់អីទេប្រាប់ទៅថា ខ្នងខ្ញុំ នាយករដ្ឋមន្ត្រី៕


Telegram