អ្នកនាំពាក្យរដ្ឋសភា៖ រដ្ឋសភាទទួលបណ្តឹងពីប្រជាពលរដ្ឋ ដែលភាគច្រើនជាបណ្តឹងទំនាស់ដីធ្លី និងបណ្តឹងមិនទទួលយកការកាត់ក្តីពីស្ថាប័នតុលាការ
ព័ត៌មានជាតិ
146

តាំងពីពេលចាប់ផ្តើមដំណើរការពីថ្ងៃទី២១ ខែសីហាដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣រដ្ឋសភា នីតិកាលទី៧ រហូតដល់បិទសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលមានរ យៈពេល៣ខែរដ្ឋស ភាបានទទួលពាក្យបណ្តឹងជាង១០០បណ្តឹង ដោយក្នុងនោះភាគច្រើនជាបណ្តឹងទំនាស់ដីធ្លីនិងបណ្តឹងមិនទទួលយកការកាត់ក្តីរបស់ស្ថាប័នតុលាការ។នេះបើតាមអ្នកនាំពាក្យរដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុងអគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភាបានថ្លែងក្នុង សន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នៅវិមានរដ្ឋសភាយ៉ាង ដូច្នេះថា៖«ក្នុង រយៈពេលបើកសម័យប្រជុំលើកទី១ នីតីកាលទី៧រដ្ឋសភាមានបណ្តឹងចំនួន១០៦ពាក្យបណ្តឹង ក្នុងនោះ៨០%ភាគរយពាក់ព័ន្ធនឹងទំនាស់ដីធ្លី និងមួយចំនួនទៀតពាក់ព័ន្ធនឹងការមិនសុខចិត្តនិងការសម្រេចរបស់តុលាការ»។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថាបណ្តឹងដែលពលរដ្ឋប្តឹងមករដ្ឋសភាគឺគាត់មិនសុខចិត្តនឹងការកាត់សេចក្តីរបស់ស្ថាប័នតុលាការទើបគាត់ប្តឹងមកសភា ។ ជាងនេះក៏មានបណ្តឹង ផ្សេងៗទៀតក្នុងនោះក៏មានសំណូមពរឲ្យជនពិការចូលធ្វើការកន្លែងនេះ កន្លែងនោះនិងជួយ ឲ្យរដ្ឋសភាធ្វើនេះធ្វើនោះជាដើម។

ឯកឧត្តមឡេង ប៉េងឡុងបានគូសបញ្ជាក់ថា៖«អីញ្ចឹងភាគីច្រើនគឺទំនាស់ដីធ្លីនេះឯង ហើយក្នុងចំនួនបណ្តឹង១០៦ គឺយើងបានដោះស្រាយបណ្តឹងខ្ទង់៤៤ភាគរយហើយ ។ អីញ្ចីង បានសេចក្តីថាការដោះស្រាយនឹងគឺធ្វើឡើងទៅតាមច្បាស់មានន័យថាសមត្ថកិច្ចផ្លូវច្បាប់ជាអ្ន កដោះស្រាយ»។ ជាមួយគ្នានោះដែរអ្នកនាំពាក្យក៏បានឲ្យដឹងថាក្នុងសំណើររឿងមិនចាត់ការឬចាក់ការជាសម្ថកិច្ចរបស់គណៈកម្មការទី១នៃរដ្ឋសភា។

ក្នុងសន្នីសីទសារព័ត៌មាននោះដែរឯកឧត្តមអ្នកនាំពាក្យបានអះអាងថាការរបស់រដ្ឋសភា គឺត្រូវជួយគាំទ្រដល់រាជរដ្ឋាភិបាលដើម្បីឲ្យរដ្ឋាភិបាលអនុវត្តន៍នូវនយោបាយបញ្ចកោណខ្លួនឲ្យទទួលបានជោគជ័យ។ នៅក្នុងទិសដៅអាទិភាពមួយចំនួន ដូចជាការធ្វើច្បាប់ ការចុះដល់ មូល ដ្ឋាន ដើម្បីពិនិត្យមើលផ្ទាល់ថាតើមានបញ្ហាអ្វីដែលរដ្ឋាភិបាល មិនបានដោះស្រាយ ជូនប្រជាព លរដ្ឋ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖«យើងចុះទៅមូលដ្ឋានដើម្បីឲ្យមានការដោះស្រាយ ហើយចំពោះការងារផ្សេងទៀតគឺយើងមានការងារការទូតរដ្ឋសភា ដើម្បីជួយរដ្ឋាភិបាល ក្នុង ការអនុវត្តការទូតផងដែរ»។

ជាមួយគ្នានោះផងដែរឯកឧត្តមបានលើកឡើងថាកម្ពុជាមានទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសជាច្រើន ហើយរដ្ឋសភាមានក្រុមការងារការទូតដែលទាក់ទង ជាមួយបណ្តាគ្រ ប់ប្រទេស ដែលពេលខ្លះគេមិនទាក់ទងដល់រដ្ឋាភិបាល គេក៏បានទាក់ទងមករដ្ឋស ភាមុនផងដែរ៕  ប្រភព៖ ក្រសួងព័ត៍មាន  

  


Telegram