សម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ អញអញ្ជើញជាអធិបតី ក្នុង ពិធី បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំ ចាក់ វ៉ាក់សាំង ការពារ ជំងឺកូវីដ១៩ ជូន ដល់ ប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ ក្រហម ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ នៅតាមបណ្តាខណ្ឌចំនួន៤ រួមមានខណ្ឌមានជ័យ ខណ្ឌ ពោធិ សែន ជ័យ ខណ្ឌដង្កោ និង ខណ្ឌ កំបូល ។
ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។
សម្តេច ពិជ័យ សេនា ទៀ បាញ់ បាន មានប្រសាសន៍ថា ការផ្សព្វផ្សាយ ប្រគល់ ភារកិច្ច ដល់ ក្រុមការងារ រៀបចំ ចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋដែលជាទ្រង់ទ្រាយធំនៅក្នុង តំបន់ ដែលមាន ហានិភ័យ ចាប់ដំណើរការចាប់ពីថ្ងៃទី 1 ខែឧសភា ឆ្នាំ 2021 តទៅ ដែលមានគណៈកម្មការ ចំពោះ កិច្ច បានប្រគល់ ឲ្យ កងយោធពល ខេមរភូមិន្ទ ទទួលខុសត្រូវ ចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋនៅក្នុង ខណ្ឌ ចំនួន បួន គឺ នៅ ខណ្ឌមានជ័យ ខណ្ឌ ពោធិ សែន ជ័យ ខណ្ឌដង្កោ និង ខណ្ឌ កំបូល ។
សម្តេច ពិជ័យ សេនា បាន បញ្ជាក់ថា ការចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋនៅក្នុង តំបន់ ហានិភ័យ នេះ គឺជា ក្តីសង្ឃឹម និង ជឿជាក់ មួយទៀត សម្រាប់ ប្រយុទ្ធប្រឆាំង ជាមួយនិង កូ វីដ ១៩ ដែលជា ជំងឺ រាតត្បាត ដល់ កាច សាហាវ នេះ ។
គួរបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ។
សូមជម្រាបថា រាជរដ្ឋាភិបាល កម្ពុជា ក្រោម ការដឹកនាំ របស់ សម្តេច តេ ជោ ហ៊ុន សែន គឺ បាន ប្រឹងប្រែង ស្វះស្វែង យ៉ាងខ្លាំង ក្នុង ការរក វ៉ាក់សាំង ចាក់ ជូន ប្រជាពលរដ្ឋ កម្ពុជា កុំអោយ ឆ្លង រោគ កូ វីដ -១៩ ។ មកទល់ពេលនេះ កម្ពុជា បានទទួល បាន វ៉ាក់សាំង ចំនួន ជិត ៤ លាន ដូ ស រួចមកហើយ ហើយ ភាគច្រើនបំផុត ជា វ៉ាក់សាំង ជំនួយ និង ទិញ ពី ប្រទេស ចិន ។
សូមបញ្ជាក់ថា វ៉ាក់សាំង ដែល កម្ពុជា ទទួលបាន រួចមកហើយ នោះ រួមមាន ៖ វ៉ាក់សាំង ស៊ី ណូ ហ្វា ម (Sinopharm) ជា ជំនួយ របស់ រដ្ឋាភិបាល ចិន ចំនួន ១.៣ លាន ដូ ស , វ៉ាក់សាំង ស៊ី ណូ វ៉ា ក់ (Sinovac) ទិញ ពី ប្រទេស ចិន ចំនួន ២ លាន ដូ ស និង វ៉ាក់សាំង អា ស្ត្រា ហ្សេ នី កា (AstraZeneca) ជំនួយ របស់ ខូ វ៉ា ក់ (Covax Facility) តាម អង្គការ សុខភាព ពិភពលោក (WHO) ចំនួន ៣២៤,០០០ ដូ ស ។
តាមរយៈ វ៉ាក់សាំង ទាំងនេះ កម្ពុជា បាន ប្រឹងប្រែង ចាក់ ជូន ប្រជាពលរដ្ឋ បាន ចំនួន ប្រមាណ ១ លាន ៣ សែន នាក់ ហើយ ។ កម្ពុជា បានក្លាយ ទៅជា ប្រទេស ឈរ នៅ លំដាប់ ទី ២ ក្នុង អាស៊ាន បន្ទាប់ពី ប្រទេស សិង្ហ បុរី ដែល ចាក់ វ៉ាក់សាំង បាន ចំនួន ច្រើន ជូន ប្រជាពលរដ្ឋ ៕ ប្រភព ទទក