រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាបញ្ជាការគោលដៅសង្កាត់ចាក់អង្រែលើ-ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ នៃខណ្ឌមានជ័យ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាបញ្ជាការរួមគ្រប់គ្រងតំបន់លឿងទុំ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ពីសប្បុរសជន រួមមាន៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អំ វីឡា អនុប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ, លោក លឹម សុជាតិ អនុប្រធានក្រុមការងារ អ.ម.ត ៩, លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ។
លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាបញ្ជាការគោលដៅសង្កាត់ចាក់អង្រែលើ-ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ នៃខណ្ឌមានជ័យ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានថ្លែងអំណរគុណដល់ម្ចាស់អំណោយ ដែលបានជួយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់កងកម្លាំងបញ្ជាការគោលដៅសង្កាត់ចាក់អង្រែលើ-ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ នៃខណ្ឌមានជ័យ៕